• 2020-06-17 01:58:09
  • ផលិតផលថ្មី

HTC ប្រកាសចេញទូរសព្ទ 5G ដំបូងរបស់ខ្លួន

  • 2020-06-17 01:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​បាន​រំពឹង​ថា​ HTC នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ម៉ូដែល Desire 20 Pro ដែល​ក្រុមហ៊ុន​ពិត​ជា​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​នេះ​មែន ហើយ​ក៏​បាន​នាំ​មក​ជា​មួយ​នូវ​ U20 5G ដែល​ជា​ស្មាតហ្វូន 5G ដំបូង​របស់ HTC ផង​ដែរ។

HTC U20 5G

HTC U20 5G គឺ​មាន​បំពាក់​បន្ទះ​ឈីប Snapdragon 765G ដែល​មាន​គាំទ្រ​នូវ​សេវា 5G មាន​គួប​ផ្សំ​ដោយ RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ ២៥៦GB និង​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត microSD បាន​ទៀត​ផង។

អេក្រង់​របស់​វា​គឺ​ជា​ប្រភេទ LCD ទំហំ ៦,៨អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ហើយ​មាន​ចោះ​រន្ធ​សម្រាប់​កាមេរ៉ា Selfie ទំហំ ៣២MP។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ ដែល​នៅ​ក្បែរ​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ៨MP និង​ Sensor ពីរ​ទៀត​ទំហំ ២MP សម្រាប់​ការ​ថត​ Macro និង​​សម្រាប់​វាស់​ជម្រៅ​រូបភាព។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​ថ្ម​ទំហំ ៥០០០ mAh ដែល​មាន​ល្បឿន​សាក ១៨វ៉ាត់ ហើយ​ដោយ​សារ​ថ្ម​ធំ​ទើប​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ដល់​ទៅ ២១៥ក្រាម​ឯណោះ។ ចំពោះ​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី HTC នៅ​ឡើយ​ទេ។

HTC Desire 20 Pro

Desire 20 Pro មាន​លក្ខណៈ​ខ្សោយ​ជាង U20 5G បន្តិច។ វា​មាន​អេក្រង់ LCD ទំហំ ៦,៥អ៊ីញ ដែល​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត FHD+ និង​មាន​ចោះ​រន្ធ​អេក្រង់​ដាក់​កាមេរ៉ា Selfie ទំហំ ២៥MP។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ដូច​ជា U20 5G ដែរ។

ស្មាតហ្វូន​នេះ​ប្រើ​ប្រាស់​ឈីប Snapdragon 665 រួម​ជា​មួយ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក ១២៨GB ដែល​អាច​បន្ថែម​ទំហំ​បាន​តាម​រយៈ​រន្ធ microSD។ ថ្ម​របស់​វា​មាន​ទំហំ ៥០០០ mAh និង​អាច​សាក​ថ្ម​បាន​ល្បឿន ១៨វ៉ាត់​ដូច U20 5G ដែរ។

Desire 20 Pro នឹង​មាន​លក់​នៅ​តៃវ៉ាន់​ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​មិថុនា ដែល​មាន​តម្លៃ​ប្រមាណ ៣០០​ដុល្លារ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់