• 2020-06-17 02:00:00
  • ព័ត៌មាន

ប្រៀបធៀប Lexus IS ឆ្នាំ២០២១ និង ឆ្នាំ២០២០ ខុសគ្នាបែបណាខ្លះ?

  • 2020-06-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត IS ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ។ ថ្វីបើមិនបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ប៉ុន្តែ Lexus IS ថ្មីនេះ បានផ្លាស់ប្តូរមុខមាត់ថ្មី ដូចជា ប៉ាណាមុខ និងចង្កៀងមុខ ដែលធ្វើឲ្យវាមើលទៅរឹតតែទាន់សម័យ។

បន្ថែមពីនេះ វាបានកែកុនផ្នែកចំហៀង និងបំពាក់ចង្កៀងក្រោយថ្មី ដែលរត់កាត់ពេញគូទខាងក្រោយ មើលទៅពិតជាស្រស់ស្អាតតែម្តង។

ខណៈផ្នែកខាងក្រៅទទួលបានការដាប់ដេតជាច្រើន ផ្នែកខាងក្នុងឯណោះវិញមានការអាប់ដេតតូចតួចបំផុត។ ទោះជាយ៉ាងណា វាមានបំពាក់អេក្រង់ Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ព្រមទាំង Amazon Alexa ផងដែរ។

រថយន្ត Lexus IS ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ IS 300 RWD ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។ IS 300 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៦០សេះ និង IS 350 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់