• 2020-06-16 08:01:01
  • ព័ត៌មាន

មើលរូបរាងច្បាស់ៗនៃភីកអាប់ F-150 ជំនាន់ថ្មី មុនការប្រកាសចេញ ៩ថ្ងៃ

  • 2020-06-16 08:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ ៩ ​ថ្ងៃ​ទៀត រថយន្ត Ford F-150 ជំនាន់​ថ្មី​​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ពោល​គឺ​នៅ​ថ្ងៃ​ទី ២៥ ខែ​មិថុនា​នេះ​តែ​ម្ដង។ ពេល​នេះ​ដែរ មាន​ការ​លេច​ចេញ​វីដេអូ​ដែល​​គេ​លួច​ថត​ F-150 ជំនាន់​ថ្មី​ពេល​ដែល​រថយន្ត​កំពុង​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ ​​បង្ហាញ​ឲ្យ​ឃើញ​ជា​មុន​នូវ​រូបរាង​រថយន្ត​ជំនាន់​ថ្មី​នេះ។

វីដេអូ​​ថ្មី​គឺ​ចេញ​ផ្សាយ​ដោយ​ The Fast Land Truck ថត​បាន​នៅ​ពេល​ដែល​រថយន្ត​បើក​សាក​ល្បង​លើ​​ដង​ផ្លូវ​​ក្នុង​រដ្ឋ Colorado។ រថយន្ត​ដែល​បើកបរ​សាក​ល្បង​នេះ​មាន​ការ​បិទ​បាំង​រូបរាង​មិន​ច្រើន​ប៉ុន្មាន​ឡើយ ជា​ពិសេស​មាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​អំពី​រចនាបថ​រន្ធ​ខ្យល់​ផ្នែក​ខាង​មុខ​ និង​អំពូល​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី។

អ្វី​ដែល​គេ​ដឹង​ត្រឹម​ពេល​នេះ គឺ Ford នឹង​ប្រកាស​ចេញ​រថយន្ត​ភីកអាប់​ថ្មី​នេះ​ជា​មួយ​ជម្រើស​ម៉ាស៊ីន​បួន មាន​ ៣,៣លីត្រ V8 កម្លាំង ២៩០សេះ មាន​ប្រភេទ EcoBoost ២,៧លីត្រ V6 កម្លាំង ៣២៥សេះ មាន ​​EcoBoost ៣,៥លីត្រ V6 កម្លាំង ៣៧៥សេះ និង​មួយ​ទៀត​ចំណុះ ៥,០លីត្រ V8៕​

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់