• 2020-06-16 06:18:49
  • ព័ត៌មាន

Lexus IS ឆ្នាំ២០២១ កែសម្ផស្សមុខមាត់ថ្មីម៉ាអេម បង្ហាញខ្លួនជាផ្លូវការ

  • 2020-06-16 06:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បានប្រកាសចេញរថយន្ត IS ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតគួរឲ្យកត់សម្គាល់។

ថ្វីបើមិនបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ប៉ុន្តែរថយន្ត Lexus IS ជំនាន់ទី៣ នេះ បានផ្លាស់ប្តូរមុខមាត់ថ្មី ដូចជា ប៉ាណាមុខ និងចង្កៀងមុខ ដែលធ្វើឲ្យវាមើលទៅរឹតតែទាន់សម័យ។

បន្ថែមពីនេះ វាបានបំពាក់យ៉ាន់ Alloy ធំជាងមុន គឺ ១៨អ៊ីញ, កែកុនផ្នែកចំហៀង និងបានបំពាក់ចង្កៀងក្រោយថ្មី ដែលរត់កាត់ពេញគូទខាងក្រោយ មើលទៅពិតជាស្រស់ស្អាតតែម្តង។

ខណៈផ្នែកខាងក្រៅទទួលបានការដាប់ដេតជាច្រើន ផ្នែកខាងក្នុងឯណោះវិញមានការអាប់ដេតតូចតួចបំផុត។ ទោះជាយ៉ាងណា វាមានបំពាក់អេក្រង់ Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ព្រមទាំង Amazon Alexa ផងដែរ។

រថយន្ត Lexus IS ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ IS 300 RWD ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។ IS 300 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៦០សេះ និង IS 350 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ។

IS ឆ្នាំ២០២១ មានបំពាក់បច្ចេកវិទ្យា Lexus Safety System+ មកស្តង់ដារ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលជិតចេញលក់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់