• 2020-06-15 01:54:14
  • ផលិតផលថ្មី

ARMY ត្រូវចាយប៉ុន្មាន ទើបអាចទិញ Galaxy S20+ BTS Edition បាន?

  • 2020-06-15 01:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ Galaxy S20+ និង Galaxy Buds+ ប្រភេទ BTS Edition ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់ BTS និង​ដើម្បី​អបអរ​ខួប​ទី ៧ ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​ចម្រៀង​​កូរ៉េ​នេះ​ផង​ដែរ។

គ្រឿង​ក្នុង​របស់​ផលិតផល​ទាំង​ពីរ​គឺ​នៅ​​រក្សា​ដូច​ដើម​ ប៉ុន្តែ​នឹង​មាន​ការ​ឌីហ្សាញ​ជា​បេះដូង​ពណ៌​ស្វាយ​ ដែល​ធ្វើ​ឲ្យ​ផលិតផល​ទាំង​ពីរ​ទាក់ទាញ​ភ្នែក។ រូបរាង​ខាង​ក្រៅ​ក៏​មាន​រំលេច​ជា​ពណ៌​ស្វាយ​ដែល​ជា​ពណ៌​តំណាង​សម្រាប់​ក្រុម BTS ផង​ដែរ។

សម្រាប់​ផ្នែក Software វិញ លើ​ស្មាតហ្វូន​គឺ​មាន​ដំឡើង​មក​ស្រាប់​នូវ Theme ពិសេស​​ទាក់ទង​នឹង​ BTS ហើយ​មាន​នូវ​កម្មវិធី Weverse ដែល​ជា​កម្មវិធី​ទំនាក់ទំនង​សម្រាប់​អ្នក​គាំទ្រ BTS ទៀត​ផង។ នៅ​ក្នុង​​ប្រអប់​មាន​ស្ទីកគ័រ និង​រូប​ថត​ជា​ច្រើន​នៃ​​សមាជិក​ក្រុម BTS ផង​ដែរ។

ផលិតផល​ទាំង​ពីរ​នឹង​មាន​លក់​លើ​វិបសាយ Amazon និង​វិបសាយ Samsung ដែល​ការ​កុម្ម៉ង់​ទិញ​នឹង​បើក​ទទួល​នា​ថ្ងៃ​ទី ១៦ ខែ​មិថុនា ហើយ​ចេញ​លក់​នា​ថ្ងៃ​ទី ៩ កក្កដា។ ការ​កុម្ម៉ង់​ទិញ S20+ BTS Edition នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥០% សម្រាប់​ការ​ទិញ Galaxy Buds+ BTS Edition ហើយ​ទទួល​បាន​ឆ្នាំង​សាក Wireless BTS ផង​ដែរ។

Samsung មិន​បាន​បង្ហាញ​តម្លៃ​លក់​សម្រាប់ Galaxy S20+ BTS Edition នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ពី Roland Quandt បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​នេះ​នឹង​មាន​តម្លៃ​ចាប់​ពី ១ ០៤៩ អឺរ៉ូ សម្រាប់​ទីផ្សារ​អឺរ៉ុប ដែល​ស្មើ​ប្រមាណ​ ១ ១៧៧ ដុល្លារ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់