• 2020-06-12 08:06:34
  • ព័ត៌មាន

ល្បីថា realme ត្រៀមរបស់ពិសេស ២នេះ ទុកវាយលុកទីផ្សារកម្ពុជា ក្រោយជោគជ័យខាងទូរសព្ទ

  • 2020-06-12 08:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទិន្នន័យ​ពី Counterpoint Research បាន​ឲ្យ​ដឹងថា realme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ចំនួនលក់នៃអាជីវកម្មស្មាតហ្វូនបានឈានដល់ចំណាត់ថ្នាក់កំពូលទី៤ក្នុងប្រទេសកម្ពុជា។ កាលពីថ្មីៗនេះ realme ក៏​បានប្រកាសជាផ្លូវការថា ក្រៅពីអាជីវកម្មស្មាតហ្វូន ផលិតផល AIoT របស់ realme ក៏ជិតនឹងឈានចូលមកដល់ប្រទេសកម្ពុជាជាផ្លូវការផងដែរ ។

រហូតមកដល់ ខែមេសា ឆ្នាំ២០២០ ចំនួនលក់នៃផលិតផល AIoT របស់ realme នៅទូទាំងពិភពលោក មានចំនួនដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ម៉ូដែលផលិតផលAIoទ ដែលបានដាក់ប្រកាសកាលពីកន្លងទៅ (រួម​មាន​ realme Buds Airនិង realme Band ជាដើម) ទទួលបានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាននិងអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក។ នាពេលខាងមុខនេះ realme កម្ពុជានឹងដាក់​សម្ពោធ​ជាលើកដំបូងនូវផលិតផលAIoTនៅថ្ងៃទី ១៦ខែមិថុនានិងប្រកាសជាផ្លូវការនូវផលិតផល AIoT បានចូលមកដល់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ។ ដូចគ្នាដែរទៅនឹងអាជីវកម្មស្មាតហ្វូន​ដែរ ការរំពឹងរបស់ realme ទៅលើផលិតផល AIoT គឺអាចក្លាយជាអ្នកផ្សព្វផ្សាយការរស់នៅបែបបច្ចេកវិទ្យាពេញនិយមរបស់យុវវ័យនៅប្រទេសកម្ពុជា ធ្វើ​ឲ្យ​យុវវ័យទទួលបានបទពិសោធដ៏ឆ្លាតវៃដែលនាំមកនូវការសប្បាយ។

ដោយឈរលើជំហរ ”អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” realme នឹងយក បច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញ​និយម​មករួមបញ្ចូលគ្នានិងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់អតិថិជន។ បើតាមព័ត៌មានបាន​ឲ្យ​ដឹងថា ផលិតផលដែលជិតនឹងដាក់នៅក្នុងទៅផ្សារប្រទេសកម្ពុជាឆាប់ៗនេះគឺមាន​ realme Buds Air Neo និង realme Watch។ ដោយឆ្លងកាត់ប្រព័ន្ធកណ្តាលរបស់ realme គឺការភ្ជាប់តាមរយៈ realme Link app ការ​ភ្ជាប់​តាម​រយៈ​ទូរសព្ទ​ជាមួយនឹងផលិតផល AIoT ពេញនិយមជាច្រើនផ្សេងទៀត នេះនាំ​ឲ្យ​ការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាកាន់តែមានភាពអស្ចារ្យនិងមានភាពងាយស្រួលថែមទៀត។

ចាប់តាំងពីrealmeបានបង្កើតឡើងដំបូងមកគឺបាន​ប្ដេជ្ញា​ចិត្តធ្វើជាម៉ាកយីហោមួយដែលយល់ពីយុវវ័យបំផុត ហើយ​ realme Watch និង​ realme Buds Air Neo ដែលជិតនឹងដាក់ប្រកាសនៅក្នុងប្រទេសកម្ពុជានេះផងដែរនិងជាផលិតផលបច្ចេកវិទ្យា​មួយដែលយុវវ័យតែងតែប្រើប្រាស់ជាប្រចាំនោះ គឺជាជំហ៊ានឈានទៅមុខមួយដែលrealme បានខិតខំប្រឹងប្រែងធ្វើ​ឲ្យ​ក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមរបស់យុវវ៏យ។ សង្ឃឹមថាការដាក់ប្រកាសផលិតផលAIoTលើកនេះ​ realme នឹងនាំភាពភ្ញាក់ផ្អើលថ្មីមកអោយយើងទាំងអស់គ្នា៕

មតិយោបល់