- 2020-06-12 06:44:15
- ព័ត៌មាន
ទូរសព្ទប្រើឈីប Snapdragon 865 កម្លាំងខ្លាំងលើសគេឯង នឹងចេញខែក្រោយនេះ
- 2020-06-12 06:44:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទប្រើឈីប Snapdragon 865 កម្លាំងខ្លាំងលើសគេឯង នឹងចេញខែក្រោយនេះ
ចន្លោះមិនឃើញ
ក្រោយពីមានការលេចធ្លាយជាច្រើនអំពីស្មាតហ្វូន Gaming របស់ខ្លួន ក្រុមហ៊ុន Lenovo បានបញ្ជាក់ជាផ្លូវការថាខ្លួននឹងប្រកាសចេញស្មាតហ្វូន Lenevo Legion នាខែក្រោយនេះ។
ស្មាតហ្វូន Legion នេះមានការរចនារូបរាងប្លែក ដោយវាមានកាមេរ៉ា Selfie ដែលបង្កប់នៅផ្នែកចំហៀងទូរសព្ទ ចំណែកកាមេរ៉ាក្រោយក៏ស្ថិតនៅទីតាំងខុសប្លែកពីស្មាតហ្វូនដទៃទៀតដែរ។ គេដឹងថា Legion នឹងមានគាំទ្រសេវា 5G ដែលដំណើរការដោយបន្ទះឈីប Snapdragon 865។ កន្លងមកមានការចុះផ្សាយថាស្មាតហ្វូននេះនឹងគាំទ្រការសាកថ្មល្បឿនដល់ ៩០វ៉ាត់ និងមានបច្ចេកវិទ្យាបញ្ចុះកម្ដៅយ៉ាងពិសេសផងដែរ។
Lenovo បានអះអាងថាស្មាតហ្វូនថ្មីរបស់ខ្លួននឹងទទួលបានពិន្ទុលើសពី ៦០ម៉ឺន លើ AnTuTu ហើយអាចយកឈ្នះស្មាតហ្វូនផ្សេងៗទៀតដែលប្រើប្រាស់បន្ទះឈីបដូចគ្នា។ គេរំពឹងថានឹងមានការប្រើប្រាស់កង្ហារសម្រាប់បញ្ចុះកម្ដៅ ដើម្បីឲ្យស្មាតហ្វូននេះអាចរត់បានដល់ល្បឿនកំពូលរបស់វា៕