• 2020-06-12 06:28:31
  • ព័ត៌មាន

មកស្គាល់ម៉ូតូលក់ដាច់បំផុតនៅវៀតណាម ឯតម្លៃវិញថោកហួសស្មាន

  • 2020-06-12 06:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yamaha Sirius គឺជាម៉ូតូលក់ដាច់បំផុតលំដាប់លេខ១ នៅក្នុងប្រទេសវៀតណាម ដោយសារតែការឌីហ្សាញដ៏ស្រស់ស្អាត និងរាងបែបស្ព័រដ៏ទាក់ទាញ ព្រមទាំងមានតម្លៃធូរថ្លៃទៀតផង។

បង្ហាញខ្លួននៅដើមឆ្នាំ២០០០ ម៉ូតូ Yamaha Sirius ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានការជឿទុកចិត្តលើម៉ាស៊ីន ដែលប្រើប្រាស់បានយូរ មិនងាយខូចរបស់វា។ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៣ Sirius បានបន្ថែមប្រព័ន្ធប៊ិចសាំង និងផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងក្រៅ ព្រមទាំងមានកម្លាំងខ្លាំងជាងមុនទៀតផង។

នៅលើទីផ្សារប្រទេសវៀតណាមបច្ចុប្បន្ន ម៉ូតូនេះចែកចេញជា ២ ម៉ូដែល គឺ Sirius និង Sirius Fi។ Sirius Fi ដែលជាប្រភេទសន្សំសំចៃ ជិះ ១០០គីឡូម៉ែត្រស៊ីសាំងត្រឹមតែ ១,៥លីត្រប៉ុណ្ណោះ ឬចាក់មួយពេញធុងសាំង ៣,៨លីត្រ អាចជិះបានប្រហែល ២៤០គីឡូម៉ែត្រ ធ្វើឲ្យវាក្លាយជាម៉ូតូស៊ីសាំងតិចបំផុតនៅក្នុងប្រទេសវៀតណាម។

ម៉ូតូ Yamaha Sirius ដាក់លក់នៅក្នុងប្រទេសវៀតណាម មានចំនួន ៣ ប្រភេទ គឺប្រភេទប្រើហ្វ្រាំងធម្មតា តម្លៃ ៨៧០ដុល្លារ, ប្រភេទប្រើហ្វ្រាំងឌីស តម្លៃ ៩១០ដុល្លារ និងប្រភេទកាំបន្ទះ តម្លៃ ៩៩០ដុល្លារ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់