• 2020-06-12 04:05:57
  • ហាងឆេងផលិតផល

មកដល់ខ្មែរបានជិត ២ខែ តម្លៃ iPhone SE 2020 ធ្លាក់នៅសល់ប៉ុន្មាន?

  • 2020-06-12 04:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE 2020 ជំនាន់​ថ្មី ដែលបាន​ចេញ​លក់​តាម​ហាង​នៅ​ខ្មែរ​នៅ​បាន​ជិ ២ខែ​មក​នេះនៅ​តែ​បន្ត​មាន​លក់​នៅ​តាម​ហាង។​

iPhone SE ជំនាន់​ថ្មី​ដែល​មាន​រូប​រាង​ស្រដៀង​ទៅ​និង iPhone 8នេះ​​ មាន​អេក្រង់​ទំហំ ៤,៧ អ៊ីញ ប្រភេទ LCD និង​ជា​ Retina Display ទ្រាំទ្រ​មុខងារ True Tone និង​មាន​បំពាក់​ប៊ូតុង​ Home សម្រាប់​មុខងារ​ស្កេន​​ម្រាម​ដៃ។ ចេញ​លក់​ថ្ងៃ​ដំបូង ទំហំ 64GB មាន​តម្លៃ ៥៥៥ដុល្លារ និង​ទំហំ 128GB មាន​តម្លៃ ៦២៩ ដុល្លារ។ តាម​ប្រភព​ពីហាងបច្ចុប្បន្នមាន​តម្លៃ៖

  • iPhone SE 2020 ទំហំ 64GB មានតម្លៃខ្ទង់ ៤៩៩ ដុល្លារ

  • iPhone SE 2020 ទំហំ 128GB មាន​តម្លៃខ្ទង់ ៥៥៩ដុល្លារ

  • iPhone SE 2020 ទំហំ 128GB មាន​តម្លៃខ្ទង់ ៥៩៩ដុល្លារ

iPhone SE ជំនាន់​ថ្មី​នេះ​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ ១២MP កាមេរ៉ា​មុខ​មាន​ទំហំ ៧MP ប្រើ​ប្រាស់​ឈីប A13 Bionic។ អាចសាក​ថ្ម​ល្បឿន ១៨ វ៉ាត់ ​ស៊ីម​ពីរ​ (ស៊ីម​ទី​មួយ​ជា​ប្រភេទ eSIM), ទ្រាំទ្រ​មុខងារ Haptic Touch ដែល​ជំនួស​ឲ្យ 3D Touch និង​មាន​សមត្ថភាព​ការពារ​ទឹក/ធូលី កម្រិត IP67៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ខុសគ្នាបន្តិច​បន្តួច​នៅ​តាម​ហាង តម្លៃ​ទី​ផ្សា​ក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី