- 2020-06-12 03:52:17
- ព័ត៌មាន
Mini Cooper ឆ្នាំ២០២១ ទើបចេញថ្មី លក់ថោកជាងស៊េរីចាស់!
- 2020-06-12 03:52:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mini Cooper ឆ្នាំ២០២១ ទើបចេញថ្មី លក់ថោកជាងស៊េរីចាស់!
ចន្លោះមិនឃើញ
ជាទូទៅនៅពេលដែលរថយន្តស៊េរីថ្មីចេញមក វាតែងតែមានតម្លៃថ្លៃជាងមុន ប៉ុន្តែក្រុមហ៊ុន Mini បែរជាបញ្ចុះតម្លៃសម្រាប់រថយន្តរបស់ខ្លួនទៅវិញ។ Mini បានបញ្ចុះតម្លៃ ១ ០០០ដុល្លារ លើរថយន្តចំនួន ៨ម៉ូដែល ខណៈ ៧ម៉ូដែលផ្សេងទៀត នៅរក្សាតម្លៃដូចស៊េរីឆ្នាំ២០២០ ដដែល។
ឥឡូវនេះ រថយន្ត Mini Cooper ស៊េរីឆ្នាំ២០២១ (ដំបូលជិត ទ្វារ២) នឹងមានតម្លៃចាប់ពី ២២ ៤០០ដុល្លារ ខណៈ Cooper S មានតម្លៃចាប់ពី ២៦ ៤០០ដុល្លារ។ ជាមួយគ្នានេះ John Cooper Works មានតម្លៃចាប់ពី ៣២ ៤០០ដុល្លារ។
ចំពោះរថយន្ត Mini Cooper ប្រភេទដំបូលជិត និងទ្វារ៤ វិញ មានតម្លៃ ២៣ ៤០០ដុល្លារ និង ២៧ ៤០០ដុល្លារ សម្រាប់ម៉ូដែល Cooper ធម្មតា និង ម៉ូដែល Cooper S។
ដោយឡែក សម្រាប់ប្រភេទបើកដំបូលវិញ Cooper Convertible ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៧ ៤០០ដុល្លារ, Cooper S Convertible តម្លៃចាប់ពី ៣១ ៤០០ដុល្លារ និង Cooper S Clubman តម្លៃចាប់ពី ២៩ ៩០០ដុល្លារ។
Mini បានបន្ថែមពណ៌តួខ្លួនចំនួន ២ ទៀត គឺពណ៌ប្រផេះ (Emerald Grey Metallic) និង ពណ៌ទឹកប្រាក់ (Melting Silver Metallic)៕