• 2020-06-12 03:36:41
  • ព័ត៌មាន

កប់ណាស់! Porsche Cayenne GTS ឆ្នាំ២០២១ បំពាក់ម៉ាស៊ីន V8 ថ្មីរឹតតែខ្លាំង

  • 2020-06-12 03:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Porsche បានប្រកាសចេញរថយន្ត Cayenne GTS ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានប្រើម៉ាស៊ីនថ្មីទៀតផង។

រថយន្ត Porsche Cayenne GTS ថ្មីនេះ បានប្តូរម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 ចេញ ដោយបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-Turbo V8 វិញ មានកម្លាំងរហូតដល់ទៅ ៤៥៤សេះ។ SUV ស្ព័រនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

Cayenne GTS នេះក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម ដោយបំពាក់ Sport-tuned Suspension, ប្រព័ន្ធ Porsche Active Suspension Management ក៏ដូចជា Porsche Torque Vectoring Plus ផងដែរ។

រថយន្ត Porsche ខាងលើត្រូវបានដាក់ឲ្យបញ្ជាទិញនៅក្នុងប្រទេសអាល្លឺម៉ង់ហើយ ដោយមានតម្លៃចាប់ពី ១២៨ ៨០០ដុល្លារ សម្រាប់ម៉ូដែលធម្មតា និង ១៣៣ ៨០០ដុល្លារ សម្រាប់ម៉ូដែល Coupe៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់