- 2020-06-12 02:21:28
- ព័ត៌មាន
Samsung សំងំផលិត Galaxy S20 តម្លៃធូរ អាចប្រើឈីប SD865 សម្រាប់លក់គ្រប់ទីផ្សារ
- 2020-06-12 02:21:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung សំងំផលិត Galaxy S20 តម្លៃធូរ អាចប្រើឈីប SD865 សម្រាប់លក់គ្រប់ទីផ្សារ
ចន្លោះមិនឃើញ
តាមការអះអាងរបស់វិបសាយ SamMobile បានឲ្យដឹងថា Samsung កំពុងអភិវឌ្ឍន៍នូវស្មាតហ្វូនពីរប្រភេទដែលមានឈ្មោះផ្ទៃក្នុងថា "Galaxy S20 Fan Edition”។ ត្បិតថានេះមិនមែនជាឈ្មោះផ្លូវការមែន ប៉ុន្តែវាទំនងជា Galaxy S20 ដែលមានតម្លៃធូរ ដូចកាល Samsung ចេញ Galaxy S10 Lite អ៊ីចឹងដែរ។
ប្រភពបានប្រាប់ដល់ SamMobile ថា Galaxy S20 Fan Edition ដែលកំពុងអភិវឌ្ឍន៍បច្ចុប្បន្ននេះមានលេខម៉ូដែល SM-G780 (សម្រាប់ទីផ្សារសកល) និង SM-G781 (សម្រាប់ទីផ្សារអាមេរិក)។ គួរចាប់អារម្មណ៍ថា SM-770 គឺជាលេខម៉ូដែលរបស់ Galaxy S10 Lite ដូចនេះវាជាការបញ្ជាក់កាន់តែច្បាស់ថានឹងជាត្រកូល S តម្លៃធូរ។
S20 Fan Edition រំពឹងថាមានចែកចេញជាបីប្រភេទខុសគ្នា ដោយ SM-G780 នឹងចេញលក់លើទីផ្សារសកលដោយមានជម្រើស 4G និង 5G។ ចំណែក SM-G781 សម្រាប់ទីផ្សារអាមេរិកនឹងមានតែប្រភេទ 5G ប៉ុណ្ណោះ។ ម៉ូដែលទាំងបីរំពឹងថានឹងមានប្រើប្រាស់ស្បែក One UI 2.5 ថ្មី ដែលដើរដោយ Android 10។
គួរដឹងថា Galaxy S10 Lite គឺមានបំពាក់ដោយឈីប Snapdragon 855 តែមួយប្រភេទគត់ពេលដែលចេញលក់លើទីផ្សារ។ ដូចនេះគេរំពឹងថា S20 Fan Edition អាចនឹងប្រើប្រាស់តែឈីប Snapdragon 865 មួយគត់ មិនមានលាយឡំជាមួយឈីប Exynos របស់ Samsung ឡើយ។ វាអាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រដែលចូលចិត្តឈីប Snapdragon ជាជាង Exynos៕