• 2020-06-11 05:06:25
  • ព័ត៌មាន

ហ្វេសប៊ុក ចាយលុយរាប់សែនដុល្លារ រកកម្មវិធីវាយប្រហារជួយ FBI នៅសហរដ្ឋអាមេរិក

  • 2020-06-11 05:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់ពេលជាច្រើនឆ្នាំដែលបុរសម្នាក់នៅក្នុងរដ្ឋ California បាន​រុក​កួន​និង​គំរាម​កំហែង​ក្មេង​ស្រី​ជា​ច្រើន​នាក់ឱ្យផ្ញើរូបថតនិងវីដេអូអាសអាភាស បើមិនដូច្នោះទេគេនឹងមកសម្លាប់ រំលោភ ឬធ្វើ​ការ​បាញ់​ប្រហារនៅសាលារៀនរបស់ក្មេងស្រីទាំងនោះ​ដែល​ការ​គំរាមកំហែង​នេះ​ភាគ​ច្រើន​កើត​ឡើង​តាម​រយៈ​បណ្ដាញសង្គមហ្វេសប៊ុក។

ក្រោយពីបុគ្គលរូបនេះដែលមានឈ្មោះ Buster Hernandez ឬ ឈ្មោះអនឡាញ “Brian Kil” ត្រូវ​បានចាប់ខ្លួន ទើបគេបានដឹងថា ក្រុម​ហ៊ុន​ហ្វេសប៊ុក​គឺ​ជា​អ្នក​ចំណាយ​លុយ​រាប់​សែន​ដុល្លារ ឱ្យ​ក្រុម​ហ៊ុនសន្តិសុខបច្ចេកវិទ្យាមួយ ដើម្បីបង្កើតកម្មវិធីវាយប្រហារ (Hacking Tool) ចូល​ក្នុង​ប្រព័ន្ធ​ប្រតិ​បត្តិការ Tails។

កម្មវិធីវាយប្រហារនេះបានប្រើភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធប្រតិបត្តិការ Tails ដើម្បីចាប់យក IP address នៅពេលអ្នកប្រើប្រាស់ចាក់វីដេអូ។ បន្ទាប់ពី FBI បាន​ទទួល​កម្មវិធី​នេះ​តាម​រយៈ​អ្នក​ទី៣ មក FBI ក៏បានឱ្យជនរងគ្រោះម្នាក់ផ្ញើវីដេអូដែលមានភ្ជាប់ជាមួយកម្មវិធីវាយប្រហារ ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួនជនសង្ស័យខាងលើ។ទង្វើ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ត្រូវ​បាន​ក្រុម​អ្នក​បច្ចេកវិទ្យា​ងឿង​ឆ្ងល់​ថា​តើវាត្រឹមត្រូវឬអត់ ដែលក្រុមហ៊ុនហ្វេសប៊ុក ជាប់ទាក់ទងនឹងការបង្កើតកម្មវិធីវាយប្រហារ ហើយថែមទាំងកម្មវិធីនេះទៀតគឺសម្រាប់វាយប្រហារកម្មវិធីអ្នកដ៏ទៃ។

នេះគឺជាឧទាហរណ៍ដ៏ល្អមួយទៀតដែល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែ​បានណែ​នាំ​ដល់អាណាព្យាបាល ឱ្យមានការប្រុងប្រយ័ត្ន​ចំពោះ​កូនៗ​របស់ខ្លួន​ក្នុង​ការប្រើប្រាស់​កម្មវិធី​នៅ​តាម​បណ្តាញសង្គមផ្សេងៗ សូមមានការណែនាំពួកគាត់កុំឱ្យប្រើប្រាស់កម្មវិធីទាំងនោះច្រើនពេក និងសួរនាំពួកគាត់នៅពេលដែលលោកអ្នកឃើញពួកគាត់មានអាកប្បកិរិយាប្លែកៗ ព្រោះ​វា​អាច​ជា​សញ្ញា​មួយដែលគាត់កំពុងតែជួបបញ្ហា៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់