- 2020-06-10 06:52:39
- ព័ត៌មាន
អវកាសយានិកណាសារូបនេះ ក្លាយជាស្ត្រីដំបូងគេចុះទៅចំណុចជ្រៅបំផុតនៃមហាសមុទ្រ
- 2020-06-10 06:52:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អវកាសយានិកណាសារូបនេះ ក្លាយជាស្ត្រីដំបូងគេចុះទៅចំណុចជ្រៅបំផុតនៃមហាសមុទ្រ
ចន្លោះមិនឃើញ
អវកាសយានិករបស់អង្គការណាសាឈ្មោះ ខាធី ស៊ូលីវ៉ាន់ បានបង្កើតប្រវត្តិសាស្រ្តកាលពីចុងសប្ដាហ៍ ដោយក្លាយជាស្ត្រីដំបូងគេបានទៅដល់ចំណុចជ្រៅបំផុតនៃមហាសមុទ្រពិភពលោក ដែលមានជម្រៅប្រហែល ១១,៣គីឡូម៉ែត្រ។ លោកស្រីស៊ូលីវ៉ាន់បានកត់សម្គាល់ឱកាសដ៏វិសេសនេះដោយតេទូរសព្ទពីនាវាមុជទឹក DSSV Pressure Drop ដើម្បីនិយាយជាមួយអវកាសយានិករបស់អង្គការណាសានៅឯស្ថានីយអវកាសអន្តរជាតិ (ISS)។
លោកស្រីស៊ូលីវ៉ាន់និយាយថា ៖ “ក្នុងនាមជាអ្នកសិក្សាមហាសមុទ្រផងនិងអវកាសយានិកផង នេះជាថ្ងៃដ៏អស្ចារ្យដែលមានតែម្តងគត់ក្នុងមួយជីវិត ដែលបានឃើញផ្ទាំងទស្សនីយភាពទឹកជ្រៅបំផុតហៅថា Challenger Deep ហើយបន្ទាប់មកតេទូរស័ព្ទរវាង ISS និងនាវា DSSV Pressure Drop។"
ក្នុងឆ្នាំ ១៩៨៣ លោកស្រីបណ្ឌិតស៊ូលីវ៉ាន់ ដែលជាជើងចាស់នៃការហោះហើរលើយានអវកាសចំនួន ៣ បានក្លាយជាស្ត្រីជនជាតិអាម៉េរិកដំបូងគេដែលបានដើរក្នុងលំហអាកាស។
ឥឡូវនេះ លោកស្រីស៊ូលីវ៉ាន់គឺជាមនុស្សទី ៨ ដែលបានទៅដល់បាតសមុទ្រជ្រៅបំផុត Challenger Deep។ មនុស្សពីរនាក់ដំបូងគេដែលសម្រេចបានជោគជ័យនេះគឺលោក ដុន វែល និង លោកចាកេស ពីកាដ បានទៅដល់ចំណុចនេះក្នុងឆ្នាំ ១៩៦០ ខណៈអ្នកដឹកនាំរឿងហូលីវូដលោក ជែម ខេមរ៉ូន បានចុះនៅទីនេះក្នុងឆ្នាំ ២០១២៕
កាលពីឆ្នាំមុនលោក វីកទ័រ វេស្កូវ៉ូ គឺជាមនុស្សទីបួនដែលបានទៅដល់ចំណុច Challenger Deep ដែលជាផ្នែកមួយនៃបេសកកម្ម Five Deeps របស់គាត់៕