• 2020-06-10 04:25:22
  • ផលិតផលថ្មី

Laptop តម្លៃ ៦៩៩ដុល្លារ ត្រូវម៉ាច់សម្រាប់អ្នកធ្វើការ/សិក្សាតាមអនឡាញ នាសម័យកូវីដ១៩

  • 2020-06-10 04:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​លក់​កុំព្យូទ័រ​ MSI ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ចេញ​កុំព្យូទ័រ​យួរដៃ​ថ្មី​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ ជា​ម៉ូដែល Modern 14 ដែល​មាន​ចែក​ចេញ​ជា​ពីរ​ជម្រើស ​មួយ​មាន​តម្លៃ ៦៩៩​ដុល្លារ និង​មួយ​ទៀត​តម្លៃ​ ៧៩៩​ដុល្លារ។

តម្លៃ​​មិន​ដល់​ ១​ពាន់​ដុល្លារ ប៉ុន្តែ​កុំព្យូទ័រ​យួរដៃ MSI Modern 14 មាន​ចំណុច​លេច​ធ្លោ​ដូច​ជា​ ​ការ​បំពាក់​នូវ​ 10th Gen. Intel® Core™ i5-10210U-Processor, មាន​បំពាក់​អេក្រង់​ទំហំ ១៤​អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD ដែល​មាន​ស៊ុម​អេក្រង់​រាង​ស្ដើង​, មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ ២៥៦GB ដែល​មាន​ដំណើរ​ការ​លឿន​ទាន់​ចិត្ត​, ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​យូរ​ដល់ ១០​ម៉ោង និង​មាន​ទម្ងន់​ស្រាល​​ត្រឹម​តែ ១,១៩ គីឡូក្រាម​​ងាយ​ស្រួល​យក​តាម​ខ្លួន​។

សម្រាប់​ចំណុច​ខុស​គ្នា​រវាង​ជម្រើស​តម្លៃ ៦៩៩​ដុល្លារ និង ៧៩៩​ដុល្លារ គឺ​​មាន​នៅ​ត្រង់​ប្រភេទ​ក្រាហ្វិក និង​ទំហំ​នៃ RAM ដោយ​តម្លៃ ៦៩៩​ដុល្លារ មាន​ប្រើ​ក្រាហ្វិក UMA និង RAM ទំហំ ៤GB ហើយ​តម្លៃ ៧៩៩​ដុល្លារ មាន​បំពាក់​ក្រាហ្វិក GeForce® MX250 with 2GB GDDR5 និង​មាន RAM ទំហំ ៨GB។

ចំណុច​ពិសេស​ៗ​ផ្សេង​ទៀត​របស់​ Modern 14 មាន​ដូច​ជា​ការ​បំពាក់​កាមេរ៉ា​កម្រិត HD សម្រាប់​​ប្រើ​ប្រាស់​ជា​ Webcam ដែល​គាំទ្រ​​ជា​មួយ​កម្រិត 720p/30fps, មាន​ Bluetooth ជំនាន់​ទី ៥, មាន​ Wi-Fi 802.11 ac, មាន​រន្ធ​បំពង​សំឡេង​ចំនួន​ពីរ, មាន​កន្លែង​ដោត​មេមូរី​កាត, មាន​រន្ធ USB Type-C ចំនួន​ពីរ​, មាន​រន្ធ USB Type-A ចំនួន​ពីរ ហើយ​មាន​ជម្រើស​ពណ៌​ពីរ​គឺ Carbon Grey និង Silver។

ព័ត៌មានបន្ថែម​អាច​ចូល​ទៅ​កាន់ ៖ msi.com/Promotion/Content-Creation-Cambodia/nbmsi.com/Landing/KH-work-from-home/nb

អតិថិជន​អាច​រក​ទិញ​ MSI Modern 14 ​បាន​នៅ​តាម​ហាង​​ជា​ដៃ​គូ​របស់ MSI ដែល​មាន​​បង្ហាញ​ក្នុង​វិបសាយ​នេះ ៖ msi.com/service/wheretobuy/#105,3

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​លម្អិត​បន្ថែម​នៃ Modern 14 ៖

អត្ថបទ៖ សុខហេង

មតិយោបល់