• 2020-06-10 02:20:18
  • ព័ត៌មាន

iOS 14 អាចថតសំឡេងពេលនិយាយទូរសព្ទឆ្លើយឆ្លងគ្នា

  • 2020-06-10 02:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែក​តាម​រូបភាព​ថ្មី​ដែល​ប្រទះ​ឃើញ​ដោយ​សហគមន៍​អ្នក Jailbreak បាន​ឲ្យ​ដឹង​ថា​ iOS 14 នឹង​មាន​មក​ជា​មួយ​នូវ​មុខងារ​សម្រាប់​ថត​សំឡេង​ការ​សន្ទនា​​តាម​រយៈ​ទូរសព្ទ និង​ការ​ហៅ​តាម​រយៈ FaceTime បាន។ មុខងារ​នេះ​នឹង​ប្រាប់​ដំណឹង​ដល់​ភាគី​ម្ខាង​ទៀត​ ហើយ​ក៏​ដាស់​តឿន​ដល់​អ្នក​ដែល​កំពុង​ថត​ឲ្យ​គោរព​តាម​​ច្បាប់​ក្នុង​តំបន់​ផង​ដែរ។

​​ទោះ​យ៉ាង​ណា​គេ​មិន​ច្បាស់​ថា​មុខងារ​ថត​សំឡេង​នេះ​នឹង​មាន​សម្រាប់​តំបន់​ទាំង​អស់​ឬ​យ៉ាង​ណា ដោយ​សារ​មាន​ប្រទេស​មួយ​ចំនួន​មាន​ការ​រឹត​បន្តឹង​ខ្លាំង​លើ​ការ​ថត​សំឡេង​ពេល​សន្ទនា​គ្នា​តាម​ទូរសព្ទ​បែប​នេះ។

iOS 14 នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី WWDC ឆ្នាំ ២០២០ ដែល​ធ្វើ​ឡើង​នា​​ថ្ងៃ​ទី ២២ ខែ​មិថុនា ហើយ​មាន​ចុះ​ផ្សាយ​ថា iPhone ទាំង​អស់​ដែល​អាច​ប្រើ​ប្រាស់ iOS 13 នឹង​អាច​ដំឡើង​ទៅ​កាន់ iOS 14 បាន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់