- 2020-06-10 01:31:59
- ព័ត៌មាន
ភ្ញាក់ផ្អើលពេលឃើញចំនួនលក់ទូរសព្ទ Pixel ប្រចាំឆ្នាំ ២០១៩
- 2020-06-10 01:31:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលពេលឃើញចំនួនលក់ទូរសព្ទ Pixel ប្រចាំឆ្នាំ ២០១៩
ចន្លោះមិនឃើញ
កន្លងមកនេះមានដំណឹងមិនល្អជាច្រើនទាក់ទងនឹងមុខជំនួញស្មាតហ្វូនរបស់ Google។ ប៉ុន្តែបើតាមតួលេខពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានបង្ហាញឲ្យឃើញថា ២០១៩ គឺជាឆ្នាំដ៏ល្អមួយរបស់ Google។
តួលេខបានបង្ហាញថា Google អាចលក់ចេញស្មាតហ្វូនបាន ៧,២លានគ្រឿង នៅពេញមួយឆ្នាំ ២០១៩ ដែលមានកំណើន ៥២% បើធៀបនឹងឆ្នាំ ២០១៨។ មិនតែប៉ុណ្ណោះចំនួនលក់របស់ Google Pixel គឺច្រើនជាងចំនួនលក់របស់ OnePlus ទៀតផង។
គួរដឹងថាកាលពីឆ្នាំមុន Google បានបង្កើនចំនួនដៃគូសហការកាន់តែច្រើន ដែលបានជួយពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែធំ និងទៅដល់អតិថិជនជាច្រើន។ IDC បានអះអាងថាស្មាតហ្វូនត្រកូល Pixel មានកំណើនប្រជាប្រិយភាពនៅជប៉ុន និងអឺរ៉ុបខាងលិច ហើយនៅអាមេរិកក៏នៅតែឈរជើងបានខ្លាំងក្លាដែរ។
Google ធ្លាប់បានទទួលស្គាល់ថាត្រកូល Pixel 3 របស់ខ្លួនគឺមានប្រជាប្រិយភាពទាបជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ គួបផ្សំនឹងតម្រូវការខ្សោយសម្រាប់ត្រកូល Pixel 4 នៅចុងឆ្នាំ ២០១៩ ទៀតនោះ គេអាចសន្និដ្ឋានបានថា Pixel 3a ទំនងជាស្មាតហ្វូនដែលជួយបង្កើនចំនួនលក់ប្រចាំឆ្នាំ ២០១៩៕