• 2020-06-10 03:30:00
  • ព័ត៌មាន

ឡានអត់ប្រើសាំងដំបូងរបស់ Porsche នឹងមានតម្លៃថ្លៃកប់ ពេលមកដល់វៀតណាម

  • 2020-06-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗកន្លងទៅនេះ Porsche បានបញ្ចេញលក់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ម៉ូដែល Taycan ដោយចែកចេញជា ៣ ប្រភេទ គឺ Taycan 4S, Taycan Turbo និង Taycan Turbo S។

រថយន្ត Porsche Taycan 4S មាន​តម្លៃ​ចាប់​ពី ១០៣ ៨០០ដុល្លារ, Taycan Turbo មាន​តម្លៃ​ចាប់​ពី ១៥០ ៩០០ដុល្លារ និង Taycan Turbo S មាន​តម្លៃ​ចាប់​ពី ១៨៥ ០០០ដុល្លារ នៅលើទីផ្សារបរទេស។

Turbo S មាន​កម្លាំង​ដល់ ៧៥០សេះ និង Taycan Turbo មាន​កម្លាំង​ ៦៧០សេះ ចំណែក Taycan 4S មាន​​កម្លាំង​ដល់ ៥៦២សេះ។ Porsche អះអាង​ថា​ Taycan អាច​សាកភ្លើង​ពី ៥% ដល់ ៨០% ក្នុង​ពេល​ត្រឹម ២២,៥នាទីប៉ុណ្ណោះ។

បើយោងតាមគេហទំព័រ Zing របស់វៀតណាម បានឲ្យដឹងថា ក្រុមហ៊ុន Porsche កំពុងត្រៀមនាំយករថយន្ត Taycan មកលក់ក្នុងប្រទេសវៀតណាម ដែលអាចមានតម្លៃចន្លោះពីខ្ទង់ ៣២ម៉ឺនដុល្លារ ទៅ ៤៩ម៉ឺនដុល្លារឯណោះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់