• 2020-06-09 03:52:43
  • ព័ត៌មាន

SUV ប្រណីតរបស់កូរ៉េ Genesis GV80 បើថែម Option ទាំងអស់ មិនថោកឡើយ!

  • 2020-06-09 03:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗកន្លងទៅនេះ រថយន្ត Genesis GV80 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ។

ជាស្តង់ដារ វាបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។ រថយន្តនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤៨ ៩០០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយវិលកង់ក្រោយ RWD និង ៥៤ ៦៥០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ AWD។

ដោយឡែក GV80 ដែលបំពាក់ម៉ាស៊ីនធំ គឺចំណុះ ៣,៥លីត្រ V6 កម្លាំង ៣៧៥សេះ មានកម្លាំងចាប់ពី ៥៩ ១៥០ដុល្លារ ហើយមានតែជម្រើសប៉ុងពីរ AWD ប៉ុណ្ណោះ។

រថយន្ត Genesis GV80 ទាំងប្រភេទប្រើម៉ាស៊ីនតូច និងម៉ាស៊ីនធំ សុទ្ធតែមាន Option ចំនួន ៣ គឺ Advanced, Advnaced+ និង Prestige។ សម្រាប់ប្រភេទម៉ាស៊ីនធំ V6 វាមានតម្លៃ ៥ ២០០ដុល្លារ , ៥ ៩០០ដុល្លារ និង ១១ ៨០០ដុល្លារ។ ក្នុងនោះដែរ វាក៏មាន Option ពណ៌តម្លៃ ៤០០ដុល្លារទៀតដែរ។

សរុបមក ប្រសិនបើជ្រើសរើសយក Option ពេញទាំងអស់ រថយន្ត Genesis GV80 ឆ្នាំ២០២១ អាចមានតម្លៃរហូតដល់ទៅ ៧២ ៣៧៥ដុល្លារឯណោះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់