• 2020-06-09 02:06:41
  • ផលិតផលថ្មី

មើលរូបភាពថ្មីនៃ Galaxy S20+ BTS Edition

  • 2020-06-09 02:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​កាល​ពី​សប្ដាហ៍​មុន​គេ​បាន​ដឹង​ថា​ Samsung កំពុង​ត្រៀម​ប្រកាស​ចេញ​ Galaxy S20+ BTS Edition ដែល​ជា​ការ​សហការ​ជា​មួយ​ក្រុម​ចម្រៀង​បុរស​​កូរ៉េ BTS ដែល​កំពុង​ល្បី​ល្បាញ​ខ្លាំង។ ពេល​នេះ​គណនី Twitter ឈ្មោះ Evan Blass បាន​បង្ហាញ​រូបភាព​ថ្មី អាច​ឲ្យ​គេ​ឃើញ​ថា​ស្មាតហ្វូន​ពិសេស​នេះ​មាន​រូបរាង​បែប​ណា។

រូបភាព​ថ្មី​បាន​បង្ហាញ​ថា Galaxy S20+ BTS Edition គឺ​នឹង​មាន​រចនា​នូវ​ឡូហ្គោ​របស់​ក្រុម BTS នៅ​ផ្នែក​ខាង​ក្រោយ រួម​ជា​មួយ​​លើ Wallpaper មួយ​ចំនួន។​ ​វា​ក៏​មាន​បញ្ហា​ថា​ Icon ​លើ​ស្មាតហ្វូន​ពិសេស​នេះ​គឺ​មាន​ជា​ពណ៌​ស្វាយ ដូច​រូបរាង​របស់​ស្មាតហ្វូន​អ៊ីចឹង។ ចុង​ក្រោយ​ នៅ​លើ​កាមេរ៉ា​ខាង​ក្រោយ​គេ​ឃើញ​មាន​សញ្ញា​បេះដូង​ពណ៌​ស្វាយ​តូច​មួយ​ផង​ដែរ។

បន្ថែម​ពី​នេះ​ដែរ Galaxy S20+ BTS Edition អាច​នឹង​មាន​បំពាក់​មក​ជា​មួយ​បន្ថែម​នូវ​កាស​ Galaxy Buds+ ដែល​មាន​ពណ៌​ស្វាយ​ជា​ពិសេស ហើយ​កាស​នេះ​ក៏​មាន​​រចនា​នូវ​ឡូហ្គោ​​ក្រុម BTS ពី​លើ​ផង​ដែរ។

គួរ​ដឹង​ថា​ Samsung នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ស្មាតហ្វូន​ពិសេស​នេះ​លើ​ទីផ្សារ​ធំៗ​មួយ​ចំនួន​ចាប់​ពី​​ថ្ងៃ​ទី ១៩ មិថុនា ដល់ ៥ កក្កដា ជា​មួយ​ការ​ចេញ​លក់​នា​ថ្ងៃ​ទី ៩ ខែ​កក្កដា៕​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់