- 2020-06-08 08:36:11
- ព័ត៌មាន
ដឹងលក្ខណៈសម្បត្តិ OnePlus Z ប្រើអេក្រង់ 90Hz តម្លៃខ្ទង់ ៣៣០ដុល្លារ
- 2020-06-08 08:36:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងលក្ខណៈសម្បត្តិ OnePlus Z ប្រើអេក្រង់ 90Hz តម្លៃខ្ទង់ ៣៣០ដុល្លារ
ចន្លោះមិនឃើញ
ចចាមអារ៉ាមអំពី OnePlus Z បានលេចឮជាយូរមកហើយ។ នាពេលនេះដែរលក្ខណៈសម្បត្តិរបស់វាបានលេចចេញលើអនឡាញ ជាមួយតម្លៃលក់ដែលទាក់ទាញបំផុត។
ផ្អែកតាមប្រភពបានឲ្យដឹងថា OnePlus Z នឹងមានបំពាក់អេក្រង់ Super AMOLED ទំហំ ៦,៥៥អ៊ីញ ដែលមាន Refresh Rate 90Hz និងមានទ្រនាប់ស្កេនម្រាមដៃលើអេក្រង់។ វាមានដំណើរការដោយឈីប Snapdragon 765 ភ្ជាប់នឹង RAM ទំហំ ៦GB និងអង្គផ្ទុក ១២៨GB ហើយមានថ្មទំហំ ៤៣០០ mAh និងសាកថ្មល្បឿន ៣០វ៉ាត់ទៀតផង។
បន្ថែមពីនេះមានការបំពាក់កាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយ ដែលមានទំហំ ៦៤MP + ១៦MP + ២MP និងមានកាមេរ៉ាមុខទំហំ ១៦MP។ ចំពោះតម្លៃលក់ដែលគេបានលើកឡើងក្នុងប្រភពគឺជាតម្លៃសម្រាប់ទីផ្សារប្រទេសឥណ្ឌា ដែលមានប្រមាណ ៣៣០ដុល្លារ។
មកទល់ពេលនេះគេនៅមិនទាន់ដឹងថ្ងៃប្រកាសចេញ OnePlus Z នៅឡើយទេ។ យ៉ាងណាក្ដី OnePlus នឹងប្រារព្ធកម្មវិធីមួយនាថ្ងៃទី ២ ខែកក្កដាខាងមុខ ដែលជាកម្មវិធីប្រកាសចេញទូរទស្សន៍ OnePlus TV នៅប្រទេសឥណ្ឌា៕