• 2020-06-08 04:30:00
  • ព័ត៌មាន

Toyota Hilux ឆ្នាំ២០២១ សម្រាប់ទីផ្សារអឺរ៉ុប ខុសគ្នាជាមួយអាស៊ីបែបណាខ្លះ?

  • 2020-06-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Toyota ទើបតែបានប្រកាសចេញរថយន្តភីកអាប់ Toyota Hilux ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារអាស៊ី អូស្ត្រាលី និងអឺរ៉ុបផងដែរ។

បើនិយាយពីរូបរាង គឺមិនខុសគ្នាឡើយចំពោះរថយន្ត Toyota Hilux ស៊េរីឆ្នាំ២០២១ ដែលលក់នៅលើអឺរ៉ុប និងទីផ្សារដទៃទៀត។ វាទទួលបានការឌីហ្សាញផ្នែកខាងមុខឡើងវិញ ជាមួយនឹងការបំពាក់ប៉ាណាមុខ និងចង្កៀងមុខថ្មី ព្រមទាំងកាងមើលទៅរាងហំជាងមុន។

បន្ថែមពីនេះ វាទទួលបានយ៉ាន់ថ្មីទំហំ ១៨អ៊ីញពណ៌ខ្មៅ ជាមួយនឹងពណ៌តួខ្លួនថ្មី ៣ ទៀត គឺ ក្រហម (Emotional Red II) ខៀវ (Dark Blue) និង ទង់ដែង (Oxide Bronze)។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បំពាក់ចង្កៀង LED ថ្មី និងកាងក្រូមេផងដែរ។

ក្រឡេកទៅមើលផ្នែកខាងក្នុង រថយន្តភីកអាប់នេះបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, ផែនទី, ម៉ាស៊ីនត្រជាក់អូតូ, សេនស័រចូលចតមុខ-ក្រោយ និង ប្រព័ន្ធសំឡេង JBL ៩គ្រាប់ ជាដើម។

រថយន្ត Toyota Hilux ថ្មី ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ turbo ជំនួសឲ្យម៉ាស៊ីន ២,៤លីត្រ ហើយមានកម្លាំង ២០១សេះ ខ្លាំងជាងមុន ៥៣សេះ មានទាំងជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ ព្រមទាំងជម្រើសប៉ុងមួយ 2WD និងប៉ុងពីរ 4WD ទៀតផង។ ភីកអាប់នេះអាចស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០វិនាទី ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៧,៨លីត្រក្នុង១០០គីឡូម៉ែត្រ។

Toyota អះអាងថា Hilux ឆ្នាំ២០២១ ថ្មី ទទួលបានការអាប់ដេតលើប្រព័ន្ធជើងក្រោម ក៏ដូចជាប្រព័ន្ធចង្កូតផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់