• 2020-06-08 03:30:00
  • ព័ត៌មាន

ប្រៀបធៀបឡាន Hyundai Santa Fe ឆ្នាំ២០២១ និង ឆ្នាំ២០២០ ខុសគ្នាបែបណាខ្លះ?

  • 2020-06-08 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន Hyundai ទើបតែបានប្រកាសចេញរថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានប្រើគ្រោងឆ្អឹងថ្មី និងរៀបចំកាប៊ីនខាងក្នុងឡើងវិញផងដែរ។

រថយន្ត SUV ខ្នាតមធ្យមនេះមានទទឹងខ្លួនធំជាងមុន ហើយបំពាក់ប៉ាណាថ្មីរឹតតែអង់អាច ជាមួយនឹងចង្កៀងមុខថ្មី ដែលមានអំពូលបំភ្លឺពេលថ្ងៃ រាងជាអក្សរ “T” យ៉ាងទាក់ទាញ ទៀតផង។

រីឯផ្នែកខាងក្រោយវិញ ចង្កៀងរបស់វាបានឌីហ្សាញថ្មីជាខ្សែបន្ទាត់រត់កាត់ពេញផ្នែកខាងក្រោយតែម្តង។

ដោយឡែកកាប៊ីនខាងក្នុងរបស់វាក៏ធំទូលាយ និងប្រណីតជាងមុន ហើយបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីញ Touchscreen និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ផងដែរ។ Santa Fe ផ្តល់នូវមុខងារ Terrain Mode ជាលើកដំបូង ដោយអ្នកបើកបរអាចជ្រើសរើសប្រភេទបើកបរ ដូចជា Sand, Snow and Mud, Eco, Comfort, Sport និង Smart។

គេរំពឹងថា Santa Fe ថ្មី នឹងផ្តល់ជម្រើសម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៥សេះ និង ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៥សេះ ព្រមទាំងម៉ាស៊ីន Plug-in Hybrid កម្លាំង ២៦១សេះ ទៀតផង។ វានឹងចេញលក់នៅក្នុងឆ្នាំ២០២០ នេះតែម្តង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់