• 2020-06-08 01:30:00
  • ព័ត៌មាន

Lexus ប្រកាសពន្យាពេលចេញឡាន IS ឆ្នាំ២០២១ ដោយសារមូលហេតុមួយនេះ

  • 2020-06-08 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ក្រុមហ៊ុន Lexus បានប្រកាសថានឹងបង្ហាញបង្ហាញ Lexus IS ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅថ្ងៃទី០៩ ខែមិថុនានេះ។ ផ្ទុយទៅវិញ ឥឡូវ Lexus បានប្រកាសពន្យាពេលវិញហើយ។

“ដោយសារតែស្ថានភាពលើពិភពលោកបច្ចុប្បន្ន Lexus សូមធ្វើការពន្យាពេលបង្ហាញរថយន្ត IS ថ្មី”។ នេះបើតាមការប្រកាសរបស់ Lexus។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទថ្មីឡើយ ប៉ុន្តែ Lexus អះអាងថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះតែម្តង។

គួរឲ្យដឹងថា "ស្ថានភាពលើពិភពលោកបច្ចុប្បន្ន" ទំនងជាសំដៅលើ ការធ្វើបាតុកម្មរកយុត្តិធម៌ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បូករួមទាំងស្ថានភាពជំងឺកូវីដ១៩ ផងដែរ។

យ៉ាងណាមិញ រថយន្ត Lexus IS ស៊េរីឆ្នាំ២០២១ នឹងត្រូវផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងតែម្តង៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់