- 2020-06-02 07:32:02
- ព័ត៌មាន
ស្មាតហ្វូនដំបូងគេក្នុងលោកដែលកាមេរ៉ាមានបច្ចេកវិទ្យាទប់លំនឹង Gimbal
- 2020-06-02 07:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនដំបូងគេក្នុងលោកដែលកាមេរ៉ាមានបច្ចេកវិទ្យាទប់លំនឹង Gimbal
ចន្លោះមិនឃើញ
vivo បានបង្ហាញចេញស្មាតហ្វូនត្រកូល X50 របស់ខ្លួនជាផ្លូវការ ដែលក្នុងនោះមានបីម៉ូដែលរួមមាន X50, X50 Pro និង X50 Pro+។ ក្នុងនោះ X50 Pro គឺជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវបច្ចេកវិទ្យាទប់លំនឹង Gimbal លើកាមេរ៉ា ដែលបច្ចេកវិទ្យានេះមានសមត្ថភាពខ្លាំងក្លាជាង OIS ដែលស្មាតហ្វូនដទៃនិយមប្រើទៅទៀត។
បច្ចេកវិទ្យាទប់លំនឹងពិសេសនេះត្រូវបានបំពាក់លើកាមេរ៉ាមេរបស់ X50 Pro ដែលវាអាចរក្សាលំនឹងបានល្អជាទីបំផុតសម្រាប់ការថតវីដេអូ។ កាមេរ៉ានេះមានទំហំ ៤៨MP ជា Sensor Sony IMX598 ដែលមាន Aperture f/1.6។ កាមេរ៉ាមេនេះមានអមដោយកាមេរ៉ា ៣គ្រាប់ទៀត ដែលមានកាមេរ៉ា Portrait ទំហំ ១៣MP, កាមេរ៉ា Presiscope ទំហំ ៨MP (Zoom Optical បាន ៥ដង និង Zoom Hybid បាន ៦០ដង) និងកាមេរ៉ា Ultra-Wide ទំហំ ៨MP។
ប្រព័ន្ធកាមេរ៉ានេះមានអមដោយមុខងារ Laser Auto-Focus និង Sensor Color Temparature រួមជាមួយមុខងារ Night Mode និង Astro Mode ក្នុងកម្មវិធីកាមេរ៉ាដែលប្រើសម្រាប់ថតរូបភាពនៅទីងងឹត។ នៅផ្នែកខាងមុខមានបំពាក់កាមេរ៉ាទំហំ ៣២MP ដែលចោះរន្ធតូចលើអេក្រង់។
X50 Pro មានបំពាក់នូវអេក្រង់ AMOLED ទំហំ ៦,៥៦អ៊ីញ ដែលមានកម្រិតបង្ហាញ ២៣៧៦x១០៨០ភីកសែល និងមាន Refresh Rate 90Hz។ វាមានប្រើបន្ទះឈីប Snapdragon 765G ជាមួយ RAM ទំហំ ៨GB, អាចសាកថ្មទំហំ ៤៣១៥ mAh ក្នុងល្បឿន ៣៣វ៉ាត់ ដែលសាក ៣០នាទី បានថ្ម ៥៧% ឯណោះ។
X50 Pro នេះមានបើកទទួលការកុម្ម៉ង់នៅប្រទេសចិនចាប់ពីពេលនេះ ដែលមានជម្រើសពីរគឺទំហំ ១២៨GB មានតម្លៃប្រមាណ ៦០៣ដុល្លារ និងទំហំ ២៥៦GB ត្រូវបន្ថែមលុយប្រមាណ ៥៦ដុល្លារ ហើយការចេញលក់ជាផ្លូវការនឹងចាប់ផ្ដើមនាថ្ងៃទី ១២ ខែមិថុនា៕