• 2020-06-02 07:00:23
  • ព័ត៌មាន

iPhone ម៉ូដែលណាខ្លះ អាចឡើងដល់ iOS 14?

  • 2020-06-02 07:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​បង្ហាញ​ចេញ​នូវ iOS ជំនាន់​បន្ទាប់​ក្នុង​កម្មវិធី WWDC ដែល​ប្រព្រឹត្ត​ទៅ​នា​ចុង​ខែ​មីនា​នេះ។ ពេល​នេះ​វិបសាយ The Verifier បាន​ប្រាប់​ឲ្យ​ដឹង​ថា​តាម​រយៈ​ប្រភព​ផ្ទៃ​ក្នុង​របស់​ខ្លួន​ថា​ iPhone និង iPod ដែល​អាច​​ដំឡើង iOS 13 បាន នឹង​សុទ្ធ​តែ​អាច​អាប់ដេត​ទៅ​កាន់ iOS 14 បាន​ទាំង​អស់។

កន្លង​មក​ The Verifier ​ធ្លាប់​បាន​ឲ្យ​ដំណឹង​ច្បាស់ៗ​អំពី​ iOS ជំនាន់​ថ្មី​ដែរ ដោយ​កាល​ពី​ឆ្នាំ ២០១៩ វិបសាយ​នេះ​បាន​ចុះ​ផ្សាយ​ថា​ iPhone 5s និង iPhone 6 នឹង​មិន​អាច​អាប់ដេត​ឡើង iOS 13 បាន​នោះ​ទេ ដែល​វា​បាន​ក្លាយ​ជា​ការ​ពិត​មែន។

យ៉ាងណាក្ដី​​វិបសាយ​ខាង​លើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា iOS 14 នឹង​ជា​ iOS ចុង​ក្រោយ​សម្រាប់​ iPhone 6s និង 6s Plus រួម​ជា​មួយ iPhone SE ស៊េរី​ចាស់ ដែល​ពួក​វា​ប្រើ​ប្រាស់​នូវ​ឈីប A9 ដូច​គ្នា៕​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់