• 2020-06-02 06:26:55
  • ព័ត៌មាន

ម៉ាកយីហោទូរសព្ទធំ ៥ មានតែមួយប៉ុណ្ណោះ កើនឡើងចំនួនលក់នៅដើមឆ្នាំនេះ

  • 2020-06-02 06:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ថ្មី​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Gartner អាច​ឲ្យ​គេ​ដឹង​ច្បាស់​អំពី​ឧស្សាហកម្ម​ស្មាតហ្វូន​នៅ​ត្រីមាស​ទី​មួយ ឆ្នាំ ២០២០ នេះ។ ផ្អែក​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​​ចំនួន​លក់​ស្មាតហ្វូន​ទូទាំង​សកល​លោក​មាន​ការ​ធ្លាក់​ចុះ ២០,២% នៅ​ត្រីមាស​ដំបូង។

Samsung នៅ​តែ​ជា​ក្រុមហ៊ុន​ដែល​លក់​​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ ដែល​លក់​បាន ៥៥,៣លាន​គ្រឿង ប៉ុន្តែ​​ចំនួន​លក់​នេះ​គឺ​ថយ​ចុះ ២២,៧% បើ​ធៀប​នឹង​ត្រីមាស​ទី​មួយ​ឆ្នាំ​មុន។ នៅ​លំដាប់​លេខ​ពីរ​គឺ Huawei លក់​ស្មាតហ្វូន​បាន ៤២,៤លាន​គ្រឿង ថយ​ចុះ ២៧,៣%។ Apple តាម​ពី​ក្រោយ​ជា​មួយ​ចំនួន​លក់​ ៤០,៩​លាន​គ្រឿង ដែល​ថយ​ចុះ ៨,២%។

ម៉ាក​ស្មាតហ្វូន​ពីរ​​បន្ទាប់​ទៀត​គឺ Xiaomi ឈរ​នៅ​លំដាប់​លេខ ៤ ជា​មួយ​ចំនួន​លក់​ ២៧,៨​លាន​គ្រឿង ដែល​មាន​កំណើន ១,៤% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ក្នុង​ចំណោម​ម៉ាក​ទូរសព្ទ​ធំ​ទាំង ៥ មាន​តែ Xiaomi ដែល​មាន​កំណើន​ចំនួន​លក់ ដោយ OPPO ស្ថិត​នៅ​លេខ ៥ មាន​ចំនួន​លក់ ២៣,៩​លាន​គ្រឿង ថយ​ចុះ ១៩,១%។

អ្នក​វិភាគ​របស់ Gartner បាន​បក​ស្រាយ​ថា​ Apple មាន​ការ​ថយ​ចុះ​ចំនួន​លក់​តិច​តួច​ក៏​ដោយ​សារ​នៅ​ដើម​ឆ្នាំ ២០២០ ក្រុមហ៊ុន​ជោគជ័យ​ជា​មួយ​នឹង​ការ​លក់​ត្រកូល iPhone 11 ហើយ​ប្រសិន​បើ​​មិន​មាន​កូវីដ​១៩​ទេ Apple ទំនង​ជា​​​ឃើញ​មាន​កំណត់​ត្រា​លក់​ថ្មី​សម្រាប់​ត្រីមាស​ទី​មួយ​ជាក់​ជា​មិន​ខាន៕​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់