• 2020-06-02 03:22:40
  • ព័ត៌មាន

iPhone 11 លក់នៅចិន ចុះថ្លៃច្រើនសន្ធឹកព្រោះទិវាមួយ

  • 2020-06-02 03:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​រាយ​ជា​ច្រើន​នៅ​ប្រទេស​ចិន​​បាន​​បញ្ចុះ​តម្លៃ​នៃ iPhone ស៊េរី​ថ្មី ដែល​វា​ជា​ផ្នែក​មួយ​នៃ​ទិវា​ទិញ​ទំនិញ​ក្នុង​ប្រទេស​ចិន​ឈ្មោះ​ថា 6.18 ដោយ​ទិវា​នេះ​ Apple កម្រ​ចូល​រួម​ណាស់ ដែល​នេះ​គឺ​ជា​លើក​ទី​ពីរ​ដែល Apple បាន​ចូល​រួម​។

ទិវា​ 6.18 ពិត​ប្រាកដ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ប៉ុន្តែ​ហាង​មួយ​ចំនួន​នៅ​ចិន​និយាយ​ថា​ពួក​គេ​នឹង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទិវា​តែ​ម្ដង។ ចំពោះ​ផលិតផល​បញ្ចុះ​តម្លៃ​គឺ​មាន​លក់​តាម​រយៈ​ហាង​លក់​រាយ​ដែល​ដៃ​គូ​ផ្លូវ​ការ​របស់ Apple តែ​ប៉ុណ្ណោះ មិន​មាន​នៅ​ហាង​ផ្លូវ​ការ​របស់ Apple ឬ​លើ​វិបសាយ​ Apple ឡើយ។

នៅ​​លើ Tmall អ្នក​ប្រើ​ប្រាស់​អាច​ទិញ iPhone 11 ​ទំហំ ៦៤GB ក្នុង​តម្លៃ​ប្រមាណ ៦៦៩​ដុល្លារ ដែល​ចុះ​ថ្លៃ​ប្រមាណ ១៣%។ iPhone 11 Pro មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១០៦៤​ដុល្លារ ចំណែក iPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១១៧៣​ដុល្លារ។ iPhone SE ថ្មី​ដែល​ទើប​ប្រកាស​ចេញ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៣៥​ដុល្លារ។

ចំណែក​លើ​ JD.com តម្លៃ​របស់ iPhone ថ្មី​គឺ​កាន់​តែ​ធូរ​ជាង​នេះ។ iPhone 11 មាន​តម្លៃ​ចាប់​ពី​ប្រមាណ ​៦៤៥​ដុល្លារ, iPhone 11 Pro មាន​តម្លៃ​ចាប់​ពី ៩៨២​ដុល្លារ និង iPhone 11 Pro Max មាន​ចាប់​ពី ១០៥២​ដុល្លារ។ ចំណែក​ iPhone SE នៅ​លើ JD.com មាន​តម្លៃ​ប្រមាណ ៤៣០​ដុល្លារ៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់