• 2020-06-02 01:26:09
  • ព័ត៌មាន

វីដេអូបង្ហាញស្មាតហ្វូនថ្មី អាចវាស់កម្ដៅខ្លួនមនុស្សបាន

  • 2020-06-02 01:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Honor បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​ Honor Play 4 Pro នឹង​មាន​នូវ​ Sensor វាស់​កម្ដៅ​ ដែល​វា​មាន​សមត្ថភាព​អាច​វាស់​កម្ដៅ​​មនុស្ស សត្វ​ និង​វត្ថុ​គ្មាន​ជីវិត​បាន​ទៀត​ផង។

ដើម្បី​​ធ្វើ​កា​វាស់​កម្ដៅ អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ដាក់​ទូរសព្ទ​នៅ​ចំ​ពី​មុខ​ថ្ងាស​របស់​មនុស្ស​ដើម្បី​បង្ហាញ​ចេញ​នូវ​កម្ដៅ។ ក្នុង​វីដេអូ​ដែល Honor បាន​បញ្ចេញ គេ​ក៏​ឃើញ​មាន​ការ​សាក​ល្បង​ Sensor នេះ​លើ​សត្វ​ឆ្មា និង​ការ៉េម​ផង​ដែរ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ព័ត៌មាន​​លម្អិត​បន្ថែម​អំពី Sensor នេះ​នឹង​ត្រូវ​បង្ហាញ​ពេល​ស្មាតហ្វូន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៣ ខែ​មិថុនា ដែល​នឹង​មាន​ស្មាតហ្វូន​ពីរ​ម៉ូដែល​បង្ហាញ​មុខ​គឺ Honor Play 4 និង Play 4 Pro៕​

ប្រភព៖ Huawei Central ប្រែ​សម្រួល៖ សុខហេង

មតិយោបល់