• 2020-06-02 04:30:00
  • ព័ត៌មាន

Honda ចេញឡានវ៉ែនខ្នាតតូចថ្មី ជិះបាន៧នាក់ តម្លៃតែជាង ២ម៉ឺនដុល្លារ

  • 2020-06-02 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្តវ៉ែនខ្នាតតូចថ្មី គឺ Honda Freed នៅលើទីផ្សារប្រទេសជប៉ុន ដែលអាចជិះបាន ៦ ឬ ៧នាក់ និងប្រើគ្រោងឆ្អឹងដូចរថយន្ត Honda Jazz និង HR-V ដែរ។

Honda Freed ជំនាន់ទី២ នេះ ទទួលបានការអាប់ដេតលើរូបរាង ដែលមើលទៅរឹតតែកាចជាងមុន ហើយកាប៊ីនខាងក្នុងវាក៏រៀបចំបានស្អាត និងទូលាយ ព្រមទាំងមានបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ៩អ៊ីញ ដែលមានមុខងារផែនទីថែមទៀតផង។

រថយន្តវ៉ែនខ្នាតតូចនេះ ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២៧សេះ ប្រើប្រអប់លេខអូតូ CVT និង ម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ១០៩សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch។

វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៧ ៤៦០ដុល្លារ សម្រាប់ប្រភេទប្រើសាំង និង ៣០ ៣១០ដុល្លារ សម្រាប់ប្រភេទប្រើ Hybrid៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់