
- 2020-06-01 03:12:44
- ព័ត៌មាន
បុរសឥណ្ឌាបាន ១០ម៉ឺនដុល្លារ ពី Apple ព្រោះរកឃើញចន្លោះប្រហោងធំមួយ
- 2020-06-01 03:12:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសឥណ្ឌាបាន ១០ម៉ឺនដុល្លារ ពី Apple ព្រោះរកឃើញចន្លោះប្រហោងធំមួយ
ចន្លោះមិនឃើញ
ចន្លោះប្រហោងធំមួយទាក់ទងនឹងមុខងារ Sign in with Apple អាចឲ្យជនខិលខូច ចូលទៅកាន់គណនីអ្នកប្រើប្រាស់របស់សេវាកម្មដែលជាដៃគូរបស់ Apple។ ចន្លោះប្រហោងនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវជនជាតិឥណ្ឌាឈ្មោះ Bhavuk Jain ដែលរូបគេបានរាយការណ៍បញ្ហានេះតាមរយៈកម្មវិធីស្វែងរកចន្លោះប្រហោងរបស់ Apple។
ក្រោយពី Jain រាយការណ៍អំពីចន្លោះប្រហោងនេះ Apple បានដោះស្រាយវារួចរាល់ ហើយបានផ្ដល់ប្រាក់រង្វាន់ ១០ម៉ឺនដុល្លារ ដល់ Jain ផងដែរ។ Apple និយាយថាខ្លួនបានធ្វើការស៊ើបអង្កេតរួច ដោយឃើញថាចន្លោះប្រហោងនេះមិនបានធ្វើឲ្យលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់នោះទេ។
Apple បានបង្ហាញចេញមុខងារ Sign in with Apple ក្នុងកម្មវិធី WWDC កាលពីឆ្នាំ ២០១៩។ មុខងារនេះអាចឲ្យអ្នកប្រើប្រាស់ Apple ធ្វើការ Sign in ចូលក្នុងសេវាកម្មផ្សេងដោយប្រើប្រាស់នូវ AppleID និងអាច Login ដោយប្រើប្រាស់ Face ID និង Touch ID ផងដែរ។ ចំណុចលេចធ្លោមួយរបស់មុខងារនេះគឺវាអាចឲ្យអ្នកប្រើប្រាស់លាក់អាសយដ្ឋានអ៊ីមែលពីសេវាកម្មនានាបាន៕