• 2020-06-01 02:18:12
  • ព័ត៌មាន

មើល iPhone SE សាកកម្លាំងជាមួយ iPhone 11 Pro

  • 2020-06-01 02:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE ស៊េរី​ថ្មី​ត្រូវ​បាន​គេ​យក​សាក​ល្បង​សមត្ថភាព​ជា​មួយ​នឹង iPhone 11 Pro Max ដោយ​ចង់​ដឹង​ថា​​កម្លាំង​​​ឈីប​ A13 Bionic ​លើ​ iPhone តម្លៃ​ធូរ​​ខ្លាំង​ក្លា​ដូច iPhone តម្លៃ​ថ្លៃ​ដែរ​ឬ​យ៉ាង​ណា។

​មុន​ចូល​ដល់​ការ​សាក​ល្បង​កម្លាំង​គួរ​ដឹង​ថា iPhone SE មាន​បំពាក់​ RAM ទំហំ ៣GB ចំណែក​ iPhone 11 Pro Max មាន RAM ទំហំ ៤GB មាន​ប្រើ​ប្រាស់​ឈីប A13 Bionic ដូច​គ្នា។ ការ​​ល្បង​កម្លាំង​មាន​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល​ដែល​ដំបូង​គឺ​ការ​​ប្រកួត​លើ​ការ​បើក​កម្មវិធី​ដើម្បី​មើល​ថា​ស្មាតហ្វូន​ណា​បញ្ចប់​បាន​មុន និង​ទី​ពីរ​ជា​ការ​​ប្រកួត​លើ​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ឲ្យ​ដំណើរ​ការ​​លើ RAM មើល​ថា​ស្មាតហ្វូន​ណា​ទុក​កម្មវិធី​បាន​ច្រើន​ជាង។

ចង់​ដឹង​លទ្ធផល​យ៉ាង​ណា ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​

អត្ថបទ៖ សុខហេង

មតិយោបល់