• 2020-05-29 01:32:02
  • ហាងឆេងផលិតផល

ព្រឹកនេះ! មកតាមដានតម្លៃ OnePlus 8/8Pro កំពុងលក់នៅតាមហាង

  • 2020-05-29 01:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​កម្ពុជា នៅ​ក្នុង​ខែ មេសា OnePlus 8 ចេញ​​លក់មាន​​តម្លៃ​​ ៦៩៩ដុល្លារ ទំហំ ១២៨GB និង​តម្លៃ ៧៩៩ដុល្លារ ​ទំហំ ២៥៦GB។ ចំណែក OnePlus 8 Pro មាន​តម្លៃ ៨៩៩ដុល្លារ សម្រាប់​ទំហំ ១២៨GB ហើយ​តម្លៃ ៩៩៩ដុល្លារ សម្រាប់​ទំហំ ២៥៦GB។

ដោយ​ឡែក​សម្រាប់​តម្លៃ OnePlus 8 និង OnePlus 8 Pro ដែល​នៅ​បន្ត​មាន​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា បាន​ទម្លាក់​តម្លៃ​ហើយ។ តាម​ប្រភព​ពី​ហាងក្នុងស្រុកទូសព្ទ​ត្រកូល OnePlus នេះ​បច្ចុប្បន្នដាក់​លក់​ក្នុងតម្លៃ៖

OnePlus 8

  • ទំហំ ១២៨GB ទំហំ RAM8GB តម្លៃ ៥៩៩ដុល្លារ

  • ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃ ៦៩៩ដុល្លារ

OnePlus 8 Pro

  • ទំហំ ១២៨GB ទំហំ RAM8GB តម្លៃ ៧៩៩ដុល្លារ

  • ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃ ៩៥៩ដុល្លារ

​ឃើញ​ថា​តម្លៃ​មាន​ការ​ធ្លាក់​ចុះ​អស់​ ១០០ដុល្លារ បើ​ធៀប​ទៅ​និង​ពេល​លក់​ដំបូង ទាំង​សម្រាប់ OnePlus 8 និង OnePlus 8 Pro លើកលែងតែ OnePlus 8 Pro ទំហំ ២៥៦GB ដែល​ថយ​ចុះ​តម្លៃ ៥០ដុល្លារ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់ពី​ចុះផ្សាយ តម្លៃ​នៅហាង KougY ។

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី