- 2020-05-28 06:31:15
- ព័ត៌មាន
នេះហើយក្មេងប្រុស ដែលចាប់កំហុស Google ដល់ក្រុមហ៊ុនព្រមទទួលស្គាល់
- 2020-05-28 06:31:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយក្មេងប្រុស ដែលចាប់កំហុស Google ដល់ក្រុមហ៊ុនព្រមទទួលស្គាល់
ចន្លោះមិនឃើញ
វ័យ ១៧ ឆ្នាំ យុវជនឈ្មោះ Ezequiel Pereira បានទទួលប្រាក់រង្វាន់ជាលើកដំបូងក្រោយរកឃើញពីចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Google។ ចាប់កាន់កុំព្យូទ័រតាំងពីអាយុ ១០ ឆ្នាំ Pereira បានប្រលូកចូលសិក្សាថ្នាក់សរសេរកូដនៅមួយឆ្នាំបន្ទាប់ ហើយព្យាយាមលុតដំខ្លួនឲ្យបានស្គាល់ភាសាកូដច្រើនប្រភេទខុសគ្នា។
លុះដល់ឆ្នាំ ២០១៦ ធ្លាប់ត្រូវបានក្រុមហ៊ុន Google ជ្រើសរើសឲ្យមកធ្វើទស្សនកិច្ចនៅការិយាល័យកណ្តាលក្នុងរដ្ឋ California សហរដ្ឋអាមេរិក បន្ទាប់ឈ្នះការប្រកួតសរសេរកូដ។ លុះមួយរយៈក្រោយក្មេងប្រុសដែលមានដើមកំណើតអ៊ុយរុយហ្គាយ ទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុនយក្សអាមេរិកដល់ទៅ ៣៦ ៣៣៧ ដុល្លារ ជុំវិញការស្វែងរកឃើញនូវចន្លោះប្រហោង។
កំហុសឆ្គងដែល Pereira រកឃើញ មានតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែទើបទទួលបានការអនុញ្ញាតឲ្យសរសេរវិធីសាស្រ្តក្នុងការរុករកចន្លោះប្រហោងនេះដោយជោគជ័យនៅអំឡុងខែ ឧសភា ឆ្នាំ ២០១៨ រហូតដល់ Google ធ្វើការបញ្ជាក់ជាសាធារណៈថាក្រុមហ៊ុនពិតជាមានចំណុចថ្លោះធ្លោយបែបនោះពិតមែន។
នេះពុំមែនជាលើកទី ១ ទេ ដែល Google ផ្តល់ប្រាក់រង្វាន់ដល់បុគ្គលខ្លាំង អាចស្វែងរកកំហុសខ្លួន ផ្ទុយទៅវិញនៅឆ្នាំ ២០១៧ ក្រុមហ៊ុនបានចាយលុយអស់ជាង ២,៩ លានដុល្លារ ទៅលើអ្នករុករក ២៧៤ រូប ក្នុងនោះមានប្រាក់រង្វាន់ធំបំផុតខ្លះឈានដល់ ១១២ ៥០០ ដុល្លារ។