• 2020-05-27 04:28:05
  • ព័ត៌មាន

តួលេខបង្ហាញថា iPhone SE ថ្មី មានគេចាប់អារម្មណ៍ខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍

  • 2020-05-27 04:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចន្លោះ​ខែ​មីនា ដល់​ខែ​មេសា ឆ្នាំ ២០២០ នេះ iPhone SE គឺ​ជា​ស្មាតហ្វូន​ដែល​​មាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​អ៊ីនធឺណិត សម្រាប់​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន ៦ រួម​មាន​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ថៃ។

ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ​ iPrice Group បាន​បង្ហាញ​ថា​ iPhone SE មាន​ចំនួន​ស្វែង​រក​ដល់​ទៅ ៦៧ម៉ឺន​ដង។ iPrice បាន​បក​ស្រាយ​ថា​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ចាប់​អារម្មណ៍​នឹង iPhone SE ថ្មី ដោយ​សារ​វា​មាន​តម្លៃ​ធូរ មាន​ចាប់​ពី ៣៩៩ដុល្លារ​នៅ​ទីផ្សារ​អាមេរិក។

ស្មាតហ្វូន​ចំណាត់​ថ្នាក់​លេខ​ ២ គឺ OnePlus 8 និង OnePlus 8 Pro ដែល​មាន​ការ​ស្វែង​រក ៩៣ ៦០០ ដង។ ចំណែក​លេខ​ ៣ គឺ Xiaomi Mi 10ដែល​មាន​ការ​ស្វែង​រក ៦០ ៥០០ដង៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់