• 2020-05-26 05:55:14
  • ព័ត៌មាន

TikTok នាំមុខ YouTube ក្លាយជាកម្មវិធីរកលុយបានច្រើនជាងគេ

  • 2020-05-26 05:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ពី​ក្រុមហ៊ុន​វិភាគ​កម្មវិធី​​លើ​ទូរសព្ទ​ឈ្មោះ​ Sensor Tower បាន​ឲ្យ​ដឹង​ថា​នៅ​ខែ​មេសា កម្មវិធី TikTok បាន​នាំ​មុខ YouTube ក្លាយ​ជា​កម្មវិធី​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​ក្នុង​លោក ជា​មួយ​ចំណូល​ប្រមាណ ៧៨​លាន​ដុល្លារ។

ក្នុង​ខែ​មេសា​កន្លង​ទៅ​ YouTube ដែល​ធ្លាប់​ជា​កម្មវិធី​រក​លុយ​បាន​ច្រើន​ជាង​គេ (មិន​គិត​បញ្ចូល​កម្មវិធី​ហ្គេម) អាច​រក​ចំណូល​បាន​ប្រមាណ ៧៦លាន​ដុល្លារ ស្ថិត​នៅ​តំណែង​លេខ ២។ ៥៦,៤% នៃ​ចំណូល YouTube គឺ​បាន​ពី​អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិក និង ១១% បាន​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ជប៉ុន។

ចំណូល​ដ៏​ច្រើន​ប្រចាំ​ខែ​មេសា​របស់ TikTok បាន​ជួយ​ឲ្យ ByteDance ដែល​ជា​ក្រុមហ៊ុន​មេ​ កើន​ឡើង​តម្លៃ​ដល់ ១០០ពាន់​លាន​ដុល្លារ ក្លាយ​ជា​​ក្រុមហ៊ុន​មាន​តម្លៃ​មួយ​ក្នុង​លោក៕​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់