• 2020-05-26 02:35:10
  • ព័ត៌មាន

ចេញរូបរាងច្បាស់ៗនៃឡាន SUV អគ្គិសនីខ្នាតធំរបស់ចិន

  • 2020-05-26 02:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​​ចិន Hongqi បាន​បង្ហាញ​ចេញ​ឈ្មោះ​ពិត​សម្រាប់​រថយន្ត​អគ្គិសនី​ SUV ខ្នាត​ធំ​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា​ Hongqi E-HS9។ កន្លង​មក​គេ​​ស្គាល់​វា​តាម​រយៈ​ឈ្មោះ​សម្គាល់​ថា E115។

បន្ថែម​ពី​លើ​ឈ្មោះ​ពិត​នេះ គេ​ក៏​​ទទួល​បាន​នូវ​រូបភាព​ថ្មីៗ​នៃ​រថយន្ត E-HS9 បើកបរ​នៅ​រោងចក្រ​​ក្នុង​ទីក្រុង Changchun ដោយ​មិន​មាន​បិទ​បាំង​រូបរាង​នោះ​ឡើយ។ រថយន្ត E-HS9 នេះ​នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន​នា​ចុង​ឆ្នាំ​នេះ ជា​មួយ​តម្លៃ​ចន្លោះ​ពី​ប្រមាណ​ ៦៧ ៣០០ ដុល្លារ ទៅ ៧៧ ១០០ ដុល្លារ។

រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ភ្លោះ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ដែល​អាច​ជិះ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ និង​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៤វិនាទី។ ម៉ូទ័រ​មុខ​អាច​បង្កើត​កម្លាំង​បាន ២១៥សេះ និង​ម៉ូទ័រ​ក្រោយ​កម្លាំង ២៩៥សេះ ផ្គួប​ចូល​គ្នា​អាច​ផ្ដល់​កម្លាំង​បាន ៥១០សេះ។

Hongqi E-HS9 នឹង​ចាប់​ផ្ដើម​ផលិត​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៦ ជា​មួយ​ផែនការ​ផលិត​ឲ្យ​បាន​ ៥១ ៥០០ គ្រឿង៕​​

ប្រភព៖ facebook ប្រែ​សម្រួល៖ សុខហេង

មតិយោបល់