• 2020-05-25 09:19:24
  • ផលិតផលថ្មី

realme ចេញលក់ Smartwatch ដំបូង តម្លៃ ៥០ដុល្លារ

  • 2020-05-25 09:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ដែល​ម៉ាក​សញ្ញា​ទូរសព្ទ​រីក​លូតលាស់​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​លោក បាន​បង្ហាញ​ចេញ​ផលិតផល​ថ្មីៗ​ជា​ច្រើន​នា​ថ្ងៃ​នេះ ដោយ​ក្នុង​នោះ​គឺ​មាន​ realme Watch ដែល​ជា​​នាឡិកា​វៃ​ឆ្លាត​ដំបូង​របស់​ម៉ាក​នេះ។

​​​​realme Watch មាន​ការ​រចនាបថ​រូបរាង​បួន​ជ្រុង ដោយ​មាន​អេក្រង់​ទំហំ ១,៤អ៊ីញ ជា​ប្រភេទ LCD អាច​បង្ហាញ​រូបភាព​កម្រិត 320x320 ភីកសែល។ អេក្រង់​នេះ​អាច​បង្ហាញ​ជា Notification, អាច​បញ្ជា​បទ​ចម្រៀង, អាច​ផ្ដាច់​ការ​និយាយ​ទូរសព្ទ និង​បំពេញ​មុខងារ​ជា​ច្រើន​ទៀត​ដូច​ Smartwach ដទៃ​ដែរ។

នាឡិកា​នេះ​ក៏​មាន​មុខងារ​ជា​ច្រើន​ដូច​ Fitness Band ដែល​ realme បាន​ប្រកាស​ចេញ​កាល​ពី​ខែ​មីនា រួម​មាន​ Sensor វាស់​ចង្វាក់​បេះដូង និង​តាម​ដាន​ដំណេក​ជា​ដើម។ វា​មាន​ដំណើរ​ការ​ដោយ​ថ្ម​ទំហំ ១៦០ mAh ដែល realme អះអាង​ថា​អាច​ប្រើ​បាន ៧ ថ្ងៃ ប្រសិន​ដំណើរ​ការ​មុខងារ​តាម​ដាន​ចង្វាក់​បេះដូង និង​ប្រើ​ពេល ៩ ថ្ងៃ​ប្រសិន​បិទ​មុខងារ​នេះ។​

នាឡិកា​នេះ​មាន​លក់​នៅ​ឥណ្ឌា​ក្នុង​តម្លៃ​ប្រហែល ៥០ដុល្លារ ដែល​លក់​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​មិថុនា៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់