• 2020-05-25 07:24:21
  • ព័ត៌មាន

កម្មវិធី Jaibreak ថ្មី អាចប្រើបានលើគ្រប់ស៊េរី iPhone និងគ្រប់ជំនាន់ iOS

  • 2020-05-25 07:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ដែល​បាន​បង្កើត​នូវ​ឧបករណ៍​ Jailbreak ឈ្មោះ "unc0ver” សម្រាប់ iOS បាន​បញ្ចេញ​​ Software ជំនាន់​ថ្មី​របស់​ខ្លួន​មាន Version 5.0.0 ដែល​អាច Jailbreak រាល់​ iOS គ្រប់​ជំនាន់​នៅ​លើ iDevice គ្រប់​ស៊េរី។

វិបសាយ "unc0ver” មាន​បញ្ជាក់​ថា​ Software ជំនាន់​ថ្មី​នេះ គឺ​បាន​សាក​ល្បង​លើ​​ឧបករណ៍ iOS ​គ្រប់​ប្រភេទ ដែល​មាន​ប្រើ​ប្រាស់​ iOS ច្រើន​ជំនាន់​ផ្សេងៗ​គ្នា។ វិបសាយ​ក៏​បាន​បញ្ជាក់​ថា​ Software នេះ​អាច​ប្រើ​លើ​ឧបករណ៍​ទាំង​អស់ ​មាន​ចាប់​ពី iOS 11.0 ដល់ iOS 13.5 ដែល​ជា​ទើប​ចេញ​ថ្មីៗ​នេះ។

មុន​ការ​បញ្ចេញ Software ថ្មី​នេះ វិធីសាស្ត្រ​តែ​មួយ​គត់​ដើម្បី Jailbreak ឧបករណ៍​​ដល់​ស៊េរី iPhone 8 និង iPhone X គឺ​តាម​រយៈ​ការ​ប្រើ​ប្រាស់ "checkra1n"។ ​ដើម្បី​ទាញ​យក​ Software "unc0ver” ជំនាន់​ថ្មី អាច​ចូល​ទៅ​កាន់​វិបសាយ​នេះ៕​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់