• 2020-05-25 02:06:47
  • ព័ត៌មាន

iPhone SE ល្បងកម្លាំងនឹង Galaxy S20 Ultra លទ្ធផលយ៉ាងណា?

  • 2020-05-25 02:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tim Cook និយាយ​ថា​​ iPhone SE ថ្មី​ដែល​ប្រកាស​ចេញ​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​គឺ​ទទួល​ការ​បាន​ឆ្លើយ​តប​វិជ្ជមាន​ពី​អ្នក​វាយ​តម្លៃ​ផលិតផល និង​អតិថិជន​ផង​ដែរ។ នាយក​ប្រតិបត្តិ​ Apple ថែម​ទាំង​បាន​អួត​ថា iPhone SE គឺ​មាន​​​តម្លៃ​ល្អ​បំផុត និង​មាន​ល្បឿន​លឿន​ជាង​ស្មាតហ្វូន Android ដែល​លឿន​ដាច់​គេ​ផង​ដែរ។

ពេល​នេះ​មាន​ការ​ធ្វើ​តេស្ត​មួយ​បាន​បង្កើត​ឡើង ដោយ​​គេ​បាន​យក​ iPhone SE ស៊េរី​ថ្មី សាក​កម្លាំង​ជា​មួយ​នឹង​ Galaxy S20 Ultra (ប្រើ​ឈីប Snapdragon 865) ដែល​ជា​ស្មាតហ្វូន​​ Android ​ដ៏​ខ្លាំង​ក្លា​មួយ​នា​ពេល​បច្ចុប្បន្ន។

គេ​បាន​ធ្វើ​តេស្ត​កម្លាំង​ស្មាតហ្វូន​ទាំង​ពីរ​ដោយ​ប្រើ​ប្រាស់​កម្មវិធី SpeedTest G ដែល​ជា​កម្មវិធី​តេស្ត​​សមត្ថភាព​នៃ​ដំណើរ​ការ​ CPU និង GPU ​នៃ​ស្មាតហ្វូន​ ​ដោយ​​​ឲ្យ​ស្មាតហ្វូន​ប្រតិបត្តិការ​លើ​កិច្ចការ​ជា​ច្រើន​។

ជា​លទ្ធផល​រួម​ iPhone SE អាច​សម្រេច​ប្រតិបត្តិការ​​ទាំង​អស់​ក្នុង​ពេល​ត្រឹម ១ នាទី និង ១៥វិនាទី ខណៈ​ដែល​ Galaxy S20 Ultra ចំណាយ​ពេល ១នាទី និង ២១,២វិនាទី។ ក្នុង​នោះ​ប្រតិបត្តិការ CPU លើ iPhone SE ប្រើ​ពេល ៣៩,៥វិនាទី និង S20 Ultra ប្រើ​ពេល ៣៨,៥វិនាទី។ ចំណែក​ប្រតិបត្តិការ GPU វិញ iPhone SE ប្រើ​ពេល​ ១៥វិនាទី និង S20 Ultra ប្រើ​ពេល ១៧,៧វិនាទី។ ​ចំពោះ​ប្រតិបត្តិការ CPU និង GPU រួម​បញ្ចូល​គ្នា​ លើ iPhone SE ចំណាយ​ពេល ២០,៥វិនាទី និង S20 Ultra ប្រើ​ពេល ២៤,៨វិនាទី។ ទស្សនា​វីដេអូ​លម្អិត​ដូច​ខាង​ក្រោម ៖​​​​​​​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់