• 2020-05-25 01:38:17
  • ព័ត៌មាន

Microsoft នឹងធ្វើការកែសម្រួលមុខងារ Accessibility សម្រាប់អ្នកដែលមានបញ្ហាភ្នែក

  • 2020-05-25 01:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលដែលមនុស្សយើងកាន់តែមានវ័យចំណាស់ ភ្នែករបស់យើងក៏កាន់តែអន់ទៅតាមនោះដែរ ដែល​ធ្វើឱ្យយើងពិបាកមើល ជាពិសេសពេលដែលយើងមើលអេក្រង់នេះតែម្ដង។ ជួនកាលផល​វិបាក​នេះក៏អាចកើតមានឡើងជាមួយអ្នកដែលមានវ័យក្មេងផងដែរ ហេតុដូច្នេះហើយបានជាក្រុមហ៊ុន Microsoft នឹងធ្វើការកែសម្រួលមុខងារមួយចំនួននៅក្នុងភាពជំនួយការប្រើប្រាស់ របស់ Windows 10 ក្នុងពេលឆាប់ៗនេះ។

ការកែសម្រួលមុខងារមួយចំនួន គឺដើម្បីឱ្យអ្នកដែលពិបាកនឹងមើលឬមើលពុំឃើញនោះងាយស្រួលក្នុងការប្រើប្រាស់។

  • Text Cursor: លោកអ្នកអាចធ្វើការផ្លាស់ប្ដូរទំហំ Cursor និងប្ដូរពណ៌ ដើម្បីងាយស្រួលនឹងមើល ដោយវាមានបន្ថែមចំណុចពីរនៅចុងៗនៃ cursor ដែលអាចកំណត់ឱ្យតូចឬធំបាន (text cursor indicator) នៅលើវាផងដែរ។

  • Screen reader (មុខងារអានលើអេក្រង់): ធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការអានលើអេក្រង់ដោយកែសម្រួលសម្លេងឱ្យស្រដៀងដូចទៅនឹងការនិយាយពិតៗ។ ម៉្យាងវិញទៀត វាមានចំណុចពិសេសមួយ គឺ Smarter browsing ដើម្បីជៀសវាងការចូលក្នុងគេហទំព័រខុស មុខងារនេះនឹងអានទាំងអាសយដ្ឋានរបស់គេហទំព័រផងដែរ ហើយវាអាចប្រើបានទាំងនៅលើ Firefox និង Chrome។

  • Outlook មែល: វាពិតជាធ្វើឱ្យមានភាពងាយស្រួលច្រើនក្នុងការប្រើប្រាស់ Outlook ដោយវាអាចចាប់យកសារបានយ៉ាងឆាប់រហ័ស នៅពេលលោកអ្នកបើកសារ ហើយវាធ្វើការអានសារទាំងនោះបានតែម្តង ដោយមិនបាច់ឱ្យយើងពិបាកក្នុងការអានសារនោះឡើយ គឺគ្រាន់តែស្តាប់ជាការស្រេច៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ ម៉េងងី

មតិយោបល់