• 2020-05-22 07:08:26
  • ព័ត៌មាន

Sony បញ្ចេញវីដេអូបង្រៀនប្រើកាមេរ៉ាលើ Xperia 1 II លំដាប់ Pro

  • 2020-05-22 07:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​គេ​សង្កេត​ឃើញ​ថា Sony ចាប់​ផ្ដើម​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​សម្រាប់ Xperia 1 II លើ​ទីផ្សារ​ធំៗ ដែល​​ស្មាតហ្វូន​នេះ​បាន​ប្រកាស​ចេញ​តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។

មុន​ការ​ចេញ​លក់​ជា​ផ្លូវ​ការ Sony បាន​បញ្ចេញ​វីដេអូ​ណែនាំ​អំពី​គន្លឹះ​បែប Pro ក្នុង​​ការ​ប្រើ​ប្រាស់​កាមេរ៉ា​លើ Xperia 1 II ដែល​លើក​​នេះ Sony បាន​នាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា Alpha មក​ដាក់​បញ្ចូល​ជា​មួយ។ វីដេអូ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ​ អាច​ទស្សនា​បាន​ដូច​ខាង​ក្រោម ៖

Sony Xperia 1 II មាន​បំពាក់​អេក្រង់ AMOLED ទំហំ ៦,៥អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 4K ដែល​មាន​ដង់ស៊ីតេ​រូបភាព​ដល់ ៦៤៣ភីកសែល​ក្នុង​មួយ​អ៊ីញ។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865 មាន RAM ទំហំ ៨GB មាន​អង្គ​ផ្ទុក ២៥៦GB និង​ថ្ម​ទំហំ ៤០០០ mAh៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់