• 2020-05-22 01:18:18
  • ព័ត៌មាន

រកឃើញស្មាតហ្វូនដំបូងដាក់ស៊ីម 5G បានពីរ

  • 2020-05-22 01:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Redmi 10X នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​បន្ទះ​ឈីប MediaTek Dimensity 820 ​ដែល​ឈីប​នេះ​ទើប​ប្រកាស​ចេញ​ថ្មីៗ។ ឈីប​ថ្មី​នេះ​អាច​គាំទ្រ​ស៊ីម​កាត​ចំនួន​ពីរ, គាំទ្រ​សេវា 5G បាន​ពីរ​​ អាច​ឲ្យ​ស៊ីម​កាត​ទាំង​ពីរ​ភ្ជាប់​ជា​មួយ​សេវា 5G បាន​ពីរ​ក្នុង​ពេល​តែ​មួយ។

​​​ការ​ប្រើ​​ស៊ីម​ដែល​មាន​សេវា 5G ពីរ​ក្នុង​ពេល​តែ​មួយ​នេះ Redmi អះអាង​ថា​អាច​ផ្ដល់​ផល​ប្រយោជន៍​បាន​ជា​ច្រើន ដោយ​ផល​ប្រយោជន៍​នឹង​ត្រូវ​បង្ហាញ​ពេល​ដែល Redmi 10X ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២៦ ខែ​ឧសភា​នេះ។

ក្រៅ​ពី​នេះ​ដែរ Redmi 10X នឹង​មាន​បំពាក់​ដោយ​អេក្រង់​ AMOLED ជា​ប្រភេទ​អេក្រង់​ដែល​គេ​កម្រ​ឃើញ​មាន​ប្រើ​លើ​ស្មាតហ្វូន​តម្លៃ​ធូរ។ អេក្រង់​នេះ​នឹង​អាច​ដំណើរ​ការ​មុខងារ Always-On Display និង​អាច​​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ ជា​មួយ​ការ​សន្សំសំចៃ​ថាមពល​ខ្ពស់​ផង​ដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់