- 2020-05-21 02:58:41
- ព័ត៌មាន
ឃើញតម្លៃ Apple ដាក់ឲ្យស្មាតហ្វូន Android សឹងរកពាក្យនិយាយគ្មាន
- 2020-05-21 02:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញតម្លៃ Apple ដាក់ឲ្យស្មាតហ្វូន Android សឹងរកពាក្យនិយាយគ្មាន
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ Apple បានបើកដំណើរការកម្មវិធី "Apple Trade In” ក្នុងទីផ្សារមួយចំនួនរួមមានប្រទេសចិនផងដែរ។ កម្មវិធីនេះគឺជួយសម្រួលលើការចំណាយពេលទិញ iPhone ថ្មី តាមរយៈការយកផលិតចាស់មកប្ដូរ។ ក្រៅពីទទួលយក iPhone ស៊េរីចាស់ កម្មវិធីនេះក៏មានទទួលយកស្មាតហ្វូន Android មួយចំនួនផងដែរ។
កម្មវិធីថ្មីនេះបានក្លាយជាប្រធានបទក្ដៅគគុកក្នុងសហគមន៍អ្នកប្រើប្រាស់ស្មាតហ្វូន Android នៅប្រទេសចិន ដោយសារ Apple បានធ្វើការផ្ដល់តម្លៃដែលហាក់ដូចជាមិនស្មើភាព។ ជាក់ស្ដែងម៉ូដែលដូចជា Huawei 30, Huawei 30 Pro, OPPO R11 និង OPPO R11s គឺមានផ្ដល់តម្លៃទាប iPhone ស៊េរីចាស់ៗមួយចំនួន ហើយ Android ស៊េរីថ្មីមួយចំនួនគឺមានតម្លៃទាបជាង Android ស៊េរីចាស់ផងដែរ។
Huawei P30/P30 Pro គឺមានតម្លៃប្រមាណ ២៨ដុល្លារប៉ុណ្ណោះ ចំណែក OPPO R11/R11s គឺមានតម្លៃប្រមាណ ៤៩ដុល្លារ។ ចំណែក Huawei P20 Pro វិញគឺមានតម្លៃប្រមាណ ១១២ដុល្លារ ហើយ Xiaomi Mi 6 មានតម្លៃប្រមាណ ៦៣ដុល្លារ។
មើលតម្លៃ iPhone វិញ ដូចជា iPhone XS Max មានតម្លៃ ៥២៨ដុល្លារ, iPhone XS មានតម្លៃ ៤៨៥ដុល្លារ ហើយ iPhone 6 ដែលជាស៊េរីចាស់ជាងគេគឺមានតម្លៃ ៥៦ដុល្លារ ដែលមានតម្លៃលើស Huawei P30/P30 Pro ពីរដង។
ផ្អែកតាមការវិភាគមួយចំនួនបានឲ្យដឹងថាការផ្ដល់តម្លៃទាបសម្រាប់ស្មាតហ្វូន Android មួយចំនួននេះ ប្រហែលគណនាលើតម្លៃនៃគ្រឿងបន្លាស់ដែលអាចយកមកប្រើប្រាស់ឡើងវិញ នៃស្មាតហ្វូនទាំងនោះ៕