• 2020-05-21 02:48:57
  • ព័ត៌មាន

ចេញហើយ Infiniti QX80 ឆ្នាំ២០២០ បំពាក់អាវក្រោះ អាចការពារទាំងកាំភ្លើងរះ និងគ្រាប់បែក

  • 2020-05-21 02:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកែច្នៃរថយន្តកាណាដា Inkas ទើបតែបានបញ្ចេញរថយន្ត Infiniti QX80 ស៊េរីឆ្នាំ២០២០ ដែលមានបំពាក់អាវក្រោះកម្រិត BR6 អាចការពារកាំភ្លើងរះ និងគ្រាប់បែកដៃទៀតផង។

មិនតែប៉ុណ្ណោះ Inkas បានធ្វើឲ្យកាប៊ីនអ្នកដំណើរកាន់តែសុវត្ថិភាព ដោយបន្ថែមស្រទាប់កញ្ចក់ការពារគ្រាប់ និងបង្រឹងត្រចៀកទ្វារឲ្យាកាន់តែរឹងមាំ។ អាគុយ និងប្លុកបញ្ជាអេឡិចត្រូនិចផ្សេងៗ ក៏ត្រូវបានការពារពីគ្រាប់កាំភ្លើង, ប្រព័ន្ធបូមត្រូវបានពង្រឹងដើម្បីអាចទប់ទល់នឹងទម្ងន់បន្ថែម ខណៈសំបកកង់ Run-flat របស់វានៅតែអាចបើកបរបានទោះបីជាបែកកង់។

Infiniti QX80 បំពាក់អាវក្រោះនេះ ប្រើម៉ាស៊ីនចំណុះ ៥,៦លីត្រ V8 មានកម្លាំង ៤០០សេះ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។ ទោះជាយ៉ាងណា Inkas មិនបានបង្ហាញតម្លៃលក់របស់វាឡើយ ប៉ុន្តែរថយន្ត QX80 ធម្មតាមានតម្លៃចាប់ពី ៦៦ ៧៥០ដុល្លារ ខណៈម៉ូដែល QX80 Limited ដែលបំពាក់ Option កប់ អាចឡើងថ្លៃដល់ ៩១ ៤៥០ដុល្លារ។ ដូច្នេះគេប៉ាន់ប្រមាណថា QX80 បំពាក់អាវក្រោះ អាចនឹងមានតម្លៃខ្ទង់សែនដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់