• 2020-05-21 01:12:11
  • ព័ត៌មាន

ក្នុងប្រអប់ iPhone 12 អាចលែងមានថែមកាស Free ទៀតហើយ!

  • 2020-05-21 01:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុង​ក្រោយ​របស់​អ្នក​វិភាគ Ming-Chi Kuo បាន​ឲ្យ​ដឹង​ថា​ Apple អាច​កំពុង​ពិចារណា​ដក​ចេញ​នូវ​កាស​ EarPods ពី​ប្រអប់ iPhone ជំនាន់​ថ្មី ដែល​គ្រប់​គ្នា​ហៅ​ថា iPhone 12។

ការ​សម្រេច​ចិត្ត​បែប​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដែល​ចូល​កាស​ EarPods មាន​ការ​ទោម្នេញ​ចិត្ត។ យ៉ាងណាក្ដី​​ការ​សម្រេច​ចិត្ត​បែប​នេះ​ក៏​អាច​នឹង​ជួយ​បង្កើន​ចំនួន​លក់​ AirPods ផង​ដែរ។ ប្រភព​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ Apple ប្រហែល​ជា​អាច​ផ្ដល់​ជូន​នូវ​ប្រូម៉ូសិន​ទិញ​ផ្គួប iPhone ថ្មី​ជា​មួយ AirPods ជា​មួយ​តម្លៃ​ពិសេស។

​​ជា​មួយ​ការ​ដក​កាស EarPods ចេញ​ពី​ប្រអប់​នេះ​ដែរ លោក Ming-Chi Kuo បាន​បង្កើន​ការ​ព្យាករណ៍​ចំនួន​លក់​នៃ AirPods ពី​ ៨០​លាន​គ្រឿង ឡើង​ដល់ ៩៣លាន​គ្រឿង សម្រាប់​ឆ្នាំ ២០២០ នេះ៕​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់