• 2020-05-20 04:04:16
  • ព័ត៌មាន

ទូរសព្ទជប៉ុន doqo នឹងបង្ហាញវត្តមានក្នុងទីផ្សារ ក្នុងប្រទេសកម្ពុជាឆាប់ៗនេះ!

  • 2020-05-20 04:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Doqo គឺ​ជា​ម៉ាក​យីហោ​ទូរសព្ទ​មួយ​របស់​ជប៉ុន​ ដែល​មាន​ការ​ឌីហ្សាញ​រូបរាង​ឡើង​ដោយ​អ្នក​ជំនាញ​នៅ​ប្រទេស​ជប៉ុន ដោយការ​ផលិត​ធ្វើ​ឡើង​នៅ​ជប៉ុន ហើយ​ស្មាតហ្វូន​នេះ​ដែរ​គ្រោង​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ឆាប់ៗ​ខាង​មុខ​នេះ។

D20+

មក​ទល់​បច្ចុប្បន្ន​នេះ Doqo បាន​បញ្ចេញ​លក់​ស្មាតហ្វូន​ពីរ​ម៉ូដែល​មក​ហើយ​ដែល​មាន​ M30 Pro និង D20+ ដែល​ម៉ូដែល​នីមួយៗ​មាន​ការ​រចនា​រូបរាង​ទាន់​សម័យ និង​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង ប៉ុន្តែ​មាន​តម្លៃ​ធូរ​ថ្លៃ។ ជាក់​ស្ដែង​ម៉ូដែល M30 Pro គឺ​មាន​តម្លៃ​ចាប់​ពី​ ១៤៥ដុល្លារ ហើយ​ម៉ូដែល D20+ មាន​តម្លៃ​ចាប់​ពី​​ ១៧៥ដុល្លារ​ប៉ុណ្ណោះ ជា​តម្លៃ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន។

M30 Pro

យោងតាម​គេហទំព័រ​ Doqo Japanបាន​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ការ​លក់​ទូរសព្ទ​ M30 Pro របស់​ Doqoមាន​ចំនួន​លើស​ពី ៧០ លានយ៉េន (ប្រមាណ ៦៥ម៉ឺន​ដុល្លារ) ​ក្នុង​រយៈ​ពេល​​​ជាង ១នាទី។ ទោះ​បី​ជា​ក្រុមហ៊ុន​មិន​បាន​ប្រកាស​អំពី​ចំនួន​ទូរសព្ទ​ដែល​បាន​លក់​ចេញ​ក៏​ដោយ​ក៏​គេ​អាច​ប៉ាន់​ស្មាន​ថា​ចំនួន​លក់​គឺ​មាន​ចន្លោះ​ពី ៣​ ទៅ ៤​ពាន់​​គ្រឿង៕

​​

មតិយោបល់