• 2020-05-20 03:12:22
  • ព័ត៌មាន

Nissan Frontier ឆ្នាំ២០២០ មិនខ្ចីដូររាង តែថ្លៃជាងស៊េរីមុន ៧៥០០ ដុល្លារ

  • 2020-05-20 03:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan បានបង្ហាញលក់នៃរថយន្តភីកអាប់ Frontier ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Nissan Frontier ឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ២៦ ៧៩០ដុល្លារ ថ្លៃជាងស៊េរីឆ្នាំ២០១៩ (១៩ ២៩០ដុល្លារ) រហូតដល់ទៅ ៧ ៥០០ដុល្លារឯណោះ។ ភីកអាប់នេះបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។

ទោះជាយ៉ាងណា មិនមានអ្វីផ្លាស់ប្តូរច្រើនឡើយសម្រាប់ស៊េរីឆ្នាំ២០២០ នេះ ប៉ុន្តែវាក៏មានបន្ថែមលក្ខណៈពិសេសមួយចំនួនផងដែរ។ Nissan Frontier នឹងចេញលក់នៅខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតែម្តង៕​​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់