• 2020-05-20 02:47:36
  • ព័ត៌មាន

តម្លៃឡានប្រណីតរបស់កូរ៉េ ល្មមឲ្យម៉ាកឡានប្រណីតរបស់អឺរ៉ុបភ័យខ្លួន

  • 2020-05-20 02:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Genesis G80 ស៊េរី​ឆ្នាំ ២០២១ គឺ​ជា​រថយន្ត​ Sedan ប្រណីត​ស៊េរី​ថ្មី​មាន​រូបរាង​ទាក់ទាញ ដែល​​ឲ្យ​វា​អាច​ប្រកួតប្រជែង​នឹង​ម៉ាក​រថយន្ត​ប្រណីត​ដទៃ​ទៀត​បាន​។ ពេល​នេះ​តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក​​របស់ G80 ត្រូវ​បាន​ក្រុមហ៊ុន​បញ្ចេញ​ឲ្យ​ដឹង​ ដែល​ឃើញ​ថា​តម្លៃ​គឺ​ធូរ​ថ្លៃ​ជាង​រថយន្ត​ដែល​ជា​គូ​ប្រជែង។

រថយន្ត Genesis G80 ស៊េរី​ឆ្នាំ ២០២១ នៅ​សហរដ្ឋអាមេរិក​គឺ​មាន​តម្លៃ​ចាប់​ពី ៤៨ ៧២៥ ដុល្លារ (គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន)។ ជា​មួយ​តម្លៃ​នេះ​គឺ​ទទួល​បាន​ម៉ាស៊ីន ២,៥ លីត្រ Turbocharged ៤ស៊ីឡាំង ដែល​មាន​កម្លាំង ៣០០ សេះ។ ខាង​ក្រោម​នេះ​វិញ​គឺ​ជា​តម្លៃ​របស់​រថយន្ត​ដែល​ជា​គូ​ប្រជែង ដែល​ប្រើ​ម៉ាស៊ីន ៤ស៊ីឡាំង Turbocharged ដូច​គ្នា​៖

  • Audi A6 45 TFSI ស៊េរី​ឆ្នាំ ២០២០ ​មាន​តម្លៃ ៥៥ ៨៩៥ ដុល្លារ

  • Mercedes-Benz E 350 ស៊េរី​ឆ្នាំ ២០២០ មាន​តម្លៃ ៥៥ ០៣៥ ដុល្លារ​

  • BMW 530i ស៊េរី​ឆ្នាំ ២០២០ មាន​តម្លៃ​ ៥៤ ៨៩៥ ដុល្លារ​

​សម្រាប់​​ Genesis G80 ដែល​ប្រើ​ប្រភេទ​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែល​មាន​កម្លាំង ៣៧៥សេះ មាន​តម្លៃ​ចាប់​ពី ៦០ ១២៥ ដុល្លារ។ ​ហើយ​ខាង​ក្រោម​នេះ​ជា​តម្លៃ​របស់​គូ​ប្រជែង​ ៖

​- Audi A6 55 TFSI ឆ្នាំ ២០២០ តម្លៃ ៦០ ៧៩៥ ដុល្លារ

  • Mercedes-Benz E450 ឆ្នាំ ២០២០ តម្លៃ ៦២ ៥៤៥ ដុល្លារ

  • BMW 540i ឆ្នាំ ២០២០ តម្លៃ ៦០ ៤៤៥ ដុល្លារ​

ចំពោះ​​​ប្រភេទ​ម៉ាស៊ីន ៤ស៊ីឡាំង Option ស្តង់ដារ​គឺ​មាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ជា​ច្រើន។ មាន​ដូច​ជា​យ៉ាន់​ Alloy ទំហំ ១៨អ៊ីញ, ប្រើ​អំពូល LED សុទ្ធ, កៅអី​ស្បែក​មាន​កម្ដៅ, មាន​អេក្រង់​កម្សាន្ត​ទំហំ ១៤,៥អ៊ីញ និង​មាន​មុខងារ​ជំនួយ​ដល់​ការ​បើកបរ​ជា​ច្រើន​ផង​ដែរ។

រថយន្ត Genesis G80 ស៊េរី​ថ្មី​នឹង​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ចាប់​ពី​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ៕

ប្រភព៖ autoblog ប្រែ​សម្រួល៖ សុខហេង

មតិយោបល់