• 2020-05-19 02:41:18
  • ព័ត៌មាន

មកដល់ហើយ! កម្មវិធី Google Search អាចឲ្យអ្នកប្រើដាក់ Dark Mode បាន

  • 2020-05-19 02:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០១៩ គឺជាឆ្នាំ Dark Mode ព្រោះថាមានក្រុមហ៊ុនជាច្រើនបានចាប់ផ្ដើមកែសម្រួលកម្មវិធីរបស់ពួកគេដើម្បីអាចប្រើជាលក្ខណៈ Dark Mode បានមានដូចជាកម្មវិធី Telegram, Line, WhatsApp ហើយជាពិសេសគឺប្រព័ន្ធប្រតិបត្តិការ iOS13 នោះតែម្ដង។

Dark Mode គឺជាមុខងារដែលធ្វើឱ្យផ្ទៃអេក្រង់មានភាពងងឹតជាងមុន ដែលនេះអាចផ្ដល់សារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តប្រើទូរសព្ទពេលយប់ឬនៅទីងងឹត ពិសេសអ្នកមានបញ្ហាភ្នែកជាមួយពន្លឺ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ខ្លះវិញគិតថា Dark Mode ពុំមានអ្វីល្អសម្រាប់ពួកគេទេ ហើយគេចូលចិត្តប្រើ Light Mode ជាង។

បន្ទាប់ពីបានដាក់ឱ្យប្រើសាកល្បង Dark Mode អស់ជាច្រើនសប្ដាហ៍មកហើយនោះ ក្រុមហ៊ុន Google បានប្រកាសថានឹងដាក់ចេញឱ្យប្រើមុខងារចាប់ផ្ដើមពីថ្ងៃស្អែកទៅ តាមរយៈតំបន់ សម្រាប់ប្រព័ន្ធប្រតិបត្តិការទាំងពីរ iOS និង Android។

ដូច្នេះលោកអ្នកអាចត្រូវរង់ចាំបន្តិចដើម្បីអាចធ្វើបច្ចុប្បន្នភាពប្រើមុខងារនេះ។ ប្រសិនបើលោកអ្នកចង់ប្រើមុខងារនេះ ហើយបានបើកមុខងារ Dark Mode នៅក្នុង Settings របស់ iOS13 ហើយនោះ លោកអ្នកគ្រាន់តែធ្វើបច្ចុប្បន្នភាពកម្មវិធីនេះនៅពេល ក្រុមហ៊ុន Google ដាក់ឱ្យប្រើប្រាស់ជាការស្រេច៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ ម៉េងងី

មតិយោបល់